អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង។ រូបថត៖ VOV |
នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងត្បូង លើកដំបូងរបស់លោកអគ្គលេខាបក្ស តូ ឡឹម ក្នុងតំណែងថ្មី។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាស៊ីជម្រៅ អំពីយុទ្ធសាស្ត្រ កំណត់ទិសដៅ និងវិធានការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយមានប្រសិទ្ធភាព; បើកចេញទិសដៅអភិវឌ្ឍន៍ថ្មីក្នុងវិស័យសំខាន់ៗ និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការ។ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅកូរ៉េខាងត្បូង គឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់មួយ ដើម្បីជំរុញការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយ ស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី៕

