សន្និបាតលើកទី ១២ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អាណត្តិ ២០២៥-២០៣០ (រូបថត៖ VOV) |
អញ្ជើញចូលរួមមានអគ្គលេខាបក្ស លោក តូ ឡឹម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់ជាពិសេសសម្រាប់ភារកិច្ចកសាង និងអភិវឌ្ឍន៍កងទ័ពក្នុងយុគសម័យថ្មី។
ក្នុងសុន្ទរកថាដឹកនាំសន្និបាត អគ្គលេខាបក្សលោក តូ ឡឹម លេខាគណៈ កម្មាធិការបក្សយោធាមជ្ឈិម បានអះអាងថា កងទ័ពត្រូវតែជាកម្លាំងសំខាន់ក្នុងការអនុវត្តភារកិច្ច គោរពយ៉ាងម៉ឺងម៉ាត់នូវគោលនយោ បាយយោធា និងការពារជាតិរបស់បក្ស និងរដ្ឋ។ ទន្ទឹមនឹងនោះ ត្រូវលើកកម្ពស់តួនាទីស្នូលរបស់កងទ័ពក្នុងបុព្វហេតុការពារមាតុភូមិ រួមជាមួយនឹងប្រជាជន និងប្រព័ន្ធនយោបាយទាំងមូល ដើម្បីកសាងខឿនការពារជាតិដ៏ខ្លាំងក្លា ទំនើប ប្រកបដោយសក្តានុពល និងមានកម្លាំងគ្រប់គ្រាន់ដើម្បីការពារមាតុភូមិយ៉ាងរឹងមាំ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាដឹកនាំអង្គប្រជុំ (រូបថត៖ VOV) |
“ត្រូវមានភាពស្វិតស្វាញ់ក្នុងការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ រួមចំណែករក្សានិងបង្កើនការដឹកនាំដាច់ខាតរបស់បក្សលើគ្រប់វិស័យចំពោះកងទ័ព។ នេះជាគោលការណ៍ឋិតថេរចីរកាល ក្នុងការកសាងកងទ័ពបដិវត្តន៍ថ្មី ប្រសូត្រចេញពីប្រជាជន តស៊ូដើម្បីប្រជាជន ជិតស្និទ្ធជាមួយប្រជាជន។ ជាពិសេស គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពាប្រទេស គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងជួរកងទ័ពទាំងមូល ត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងការកសាងកត្តានយោបាយ និងស្មារតីសម្រាប់កងទ័ព ដោយធានាថា កងទ័ពតែងតែប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញ ទស្សនៈ និងគោលការណ៍ណែនាំរបស់បក្ស ប្រកាន់ខ្ជាប់ជានិច្ចនូវកម្លាំងនយោបាយ និងជាកម្លាំងសង្គមនិយម។ ស្មោះត្រង់ និងជឿជាក់ចំពោះបក្ស រដ្ឋ និងប្រជាជន”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស។
យោងតាមលោកអគ្គលេខាបក្ស ក្នុងសម័យបច្ចុប្បន្ន ត្រូវពង្រឹងការអប់រំនិងបណ្តុះបណ្តាលកងទ័ព ដើម្បីឲ្យកម្មាភិបាល យុទ្ធជនឆ្លើយតបបានឆាប់រហ័ស និងមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី។ ទន្ទឹមនឹងនោះ បន្តចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការស្វែងរកនិងជួយសង្គ្រោះគ្រោះមហន្តរាយ៕


