ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៦ ខែតុលា ដោយបញ្ជាក់ថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េ និងចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតបក្សពលកម្ម ស.ប.បកូរ៉េ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥។
ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោក Kim Jong Un អគ្គលេខាបក្សពលកម្មស.ប.បកូរ៉េ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៕