ទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋានយោធា Seongnam មាន៖ រដ្ឋមន្ត្រីក្រសួងការបរទេស Cho Hyun; ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម Choi Young Sam និងលោកជំទាវភរិយា; មេបញ្ជាការអាកាសយានដ្ឋានយោធា Seongnam; ស្ថានទូតវៀតណាម និងសហគមន៍ជនវៀតណាមប្រចាំនៅកូរ៉េខាងត្បូង។

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយានៅអាកាសយានដ្ឋានយោធា Seongnam ទីក្រុងសេអ៊ូល - រូបថត៖ VOV

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកូរ៉េខាងត្បូង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្សនៅកូរ៉េខាងត្បូងលើកនេះ គឺជាការអះអាងយ៉ាងមុតមាំអំពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយកូរ៉េខាងត្បូង ដោយមានបំណងចង់ឱ្យមានការជឿទុកចិត្តខាងនយោបាយខ្ពស់ ការសម្របសម្រួលយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។

នេះក៏ជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរពិភាក្សាយ៉ាងទូលំទូលាយអំពីវិធានការសំខាន់ៗ កំណត់អាទិភាពនិងបើកចេញទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីបន្តនាំទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាព និងទូលំទូលាយក្នុងយុគសម័យថ្មី៕