លោកអគ្គលេខាបក្ស គីម ជុងអ៊ុន ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះលោកអគ្គលេខាធិការ តូ ឡឹម នៅវិមានកីឡាក្នុងទីក្រុងព្យុងយ៉ាង។ (រូបថត៖ VOV) |
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្សពលករកូរ៉េ ប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក គីម ជុងអ៊ុន បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារ ដើម្បីផ្លាស់ប្ដូរអំពីទិសដៅកិច្ចសហ ប្រតិបត្តិការដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែជាក់ស្ដែង និង ល្អប្រសើរនាពេលខាងមុខ៕

