នៅក្នុងសេចក្តី​ប្រកាសមួយ លោក Pigott បានឲ្យ​ដឹងថា "ភាគីទាំងអស់បានយល់ព្រមចាប់ផ្តើមការចរចាដោយផ្ទាល់នៅពេលវេលា និងទីកន្លែងដែលបានឯកភាពគ្នា"។ លោកក៏បានឱ្យ​ដឹងថា អាមេរិកបានអបអរសាទរប្រទេសទាំងពីរចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ និងបានសម្តែងការគាំទ្រចំពោះការចរចាបន្ថែមទៀត។ យោងតាមសេចក្តី​ប្រកាស កិច្ចព្រមព្រៀងឈប់បាញ់ត្រូវតែសម្រេចបានរវាងរដ្ឋាភិបាលទាំងពីរ ជាមួយនឹងការសម្របសម្រួលរបស់សហរដ្ឋអាមេរិក មិនមែនតាមរយៈបណ្តាញដាច់ដោយឡែកណាមួយឡើយ។

សេចក្តី​ប្រកាសនេះ ត្រូវបាន​ធ្វើឡើងបន្ទាប់ពីបេសកជនអ៊ីស្រាអែល និងលីបង់បានធ្វើការចរចារយៈពេល​ជាងពីរម៉ោង ដែលសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ យោងតាមសេចក្តីប្រកាសមួយពីក្រសួងការបរទេសសហរដ្ឋអាមេរិក អ៊ីស្រាអែល និងលីបង់បានបង្ហាញពីការរំពឹងទុកខុសៗគ្នាសម្រាប់កិច្ចព្រមព្រៀងសន្តិភាពក្នុងអំឡុងពេលចរចា ដោយអ៊ីស្រាអែលបានសង្កត់ធ្ងន់លើការរំសាយអាវុធរបស់ក្រុមហេសបូឡា ខណៈដែលលីបង់បានអំពាវនាវឱ្យមានបទឈប់បាញ់ និងវិធានការជាក់ស្តែងដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅក្នុងតំបន់៕