រូបថត៖ VOV
ឯកសារសហប្រតិបត្តិការរួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមសន្តិសុខសកល; អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងទីក្រុងប៉េកាំងដំណាក់កាលឆ្នាំ២០២៦-២០៣០; ពិធីសារស្តីពីការបង្កើត ការគ្រប់គ្រង និងដំណើរការខ្សែទូរស័ព្ទទាន់ហេតុការណ៍ថ្នាក់រដ្ឋមន្ត្រីរវាងក្រសួងនគរបាលនៃប្រទេសទាំងពីរ; ផែនការសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តចិនសម្រាប់ដំណាក់កាល ឆ្នាំ២០២៦-២០៣០; អនុស្សរណៈយោគយល់គ្នាស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលក្នុងវិស័យផ្លូវដែក ដើម្បីបង្កើនសមត្ថភាពសម្រាប់បុគ្គលិកក្នុងវិស័យផ្លូវដែកវៀតណាម; អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យដូចជា៖ ការអប់រំវិជ្ជាជីវៈ បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល យុត្តិធម៌ វប្បធម៌ និងសិល្បៈ៕
