ទិដ្ឋភាពនៃគំនរបាក់បែកនៅហ្កាហ្សា ដែលមើលឃើញពីខាងអ៊ីស្រាអែល នៅព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Amir Cohen)
ទន្ទឹមនឹងនេះ កងទ័ពអ៊ីស្រាអែលនៅតែរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសកម្មភាពដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដែលធ្វើឲ្យ ស្ថានភាពមនុស្សធម៌នៅទីនោះកាន់តែធ្ងន់ធ្ងរ។ របាយការណ៍ថ្មីបំផុតពីប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបាននិយាយថា មនុស្ស៨ នាក់ទៀតបានស្លាប់នៅក្នុងការវាយប្រហារតាមជើងអាកាសរបស់កងទ័ពអ៊ីស្រាអែលទៅលើផ្ទះមួយនៅភាគពាយព្យនៃទីក្រុង Gaza កាលពីយប់ថ្ងៃទី ២២ ខែកក្កដា។
មុននោះ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន និងតំបន់ក៏បានអះអាងដែរថា មនុស្ស ១៥ នាក់បានស្លាប់នៅក្នុងការវាយឆ្មក់ និងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ ផ្សេងៗគ្នានៅទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃទី ២២ ខែកក្កដា។ ក្រៅពីករណីស្លាប់ និងរងរបួសដោយផ្ទាល់ ដោយសារការវាយប្រហារតាមជើង អាកាសនិងជើងគោករបស់អ៊ីស្រាអែលនោះ តំបន់ហ្គាហ្សាក៏បានកត់ត្រាករណីស្លាប់ រាប់សិបនាក់ទៀត ដោយសារតែការអត់ឃ្លាន រួមទាំងកុមារជាច្រើនផងដែរ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២២ ខែ កក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបញ្ជាក់ថា កម្រិតនៃការស្លាប់ និងការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សាគឺមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ។ កាលពីថ្ងៃទី ២០ ខែកក្កដា ទីភ្នាក់ងារជួយសង្គ្រោះអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនក៏បានព្រមានផងដែរថា ប្រជាជននៅតំបន់ហ្គាហ្សា ទាំងមូល រួមទាំងកុមារជាង ១ លាននាក់កំពុងស្លាប់ដោយអត់ឃ្លាន៕