សំដៅបន្តរួមកម្លាំងកាយចិត្តជាមួយប្រទេសទាំងមូលប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត នៅរសៀលថ្ងៃទី២៥ ខែសីហា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណ សិរ្សមាតុភូមិវៀតណាម បានសហការរៀបចំកម្មវិធី “អំណោយមហាសាមគ្គីរាប់លាន កញ្ចប់ជួយគាំទ្រប្រជាជនភាគខាងត្បូងជំនះពុះពារលើជម្ងឺកូវីដ ១៩”។
គោលដៅនៃកម្មវិធីនេះគឺកៀងគរអំណោយមហាសាមគ្គីយ៉ាងហោចណាស់ ១លានកញ្ចប់ ក្នុងតម្លៃសរុបប្រមាណ៣០០ពាន់លានដុងដើម្បីជួយគាំទ្រប្រជាជននៅ ទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងផ្សេងៗដែលកំពុងជួបការលំបាកដោយជម្ងឺកូវីដ ១៩។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ថ្លែងនៅពិធីបំផុសកម្មវិធី។ (រូបថត៖ រណសិរ្សមាតុភូមិវៀតណាម) |
ភ្លាមៗក្នុងថ្ងៃទី២៥ ខែសីហា កម្មវិធីបានផ្ដល់អំណោយចំនួន៦០ម៉ឺនកញ្ចប់ ក្នុង តម្លៃ១៨០ពាន់លាន ដុង ដល់ទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងនានាដែលកំពុង អនុវត្តន៍ការរក្សាគម្លាតសង្គម៕

