អង្គភាពអាជីវកម្មអឺរ៉ុប វាយតម្លៃខ្ពស់ចំពោះគោលនយោបាយទប់ស្កាត់ទូទៅរបស់វៀតណាម (រូបថត៖ TTXVN)

សន្ទស្សន៍ BCI បង្ហាញថា ថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអឺរ៉ុបនៅវៀតណាមជាង ៩០% បានវាយតម្លៃថាជំងឺឆ្លង Covid-19 មានទទួលរងផលប៉ះពាល់អវិជ្ជមានដល់អង្គភាពអាជីវកម្មរបស់គេ។

ទោះយ៉ាងណាក៏ដោយលទ្ធផល សន្ទស្សន៍ BCI ក៏បានបង្ហាញថា សហគមន៍សហគ្រាសនិងសមាជិក សហគមន៍ EuroCham បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់រដ្ឋាភិបាល វៀតណាមដែលក្នុងនោះមានសារចរ លេខ ១១ របស់នាយករដ្ឋមន្រ្ តីវៀតណាម លោក Nguyen Xuan Phuc ស្តីពីភារកិច្ចនិងវិធានការបន្ទាន់ ដើម្បីដោះស្រាយរាល់ការលំបាកសម្រាប់វិស័យផលិតកម្មនិងអាជីវកម្ម ព្រមទាំងធានាសន្តិសុខសង្គមនិងទប់ស្កាត់នឹងជំងឺ Covid-19 ផងដែរ៕