អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន អញ្ជើញឆ្លើយសំភាសន៍ (រូបថត៖ Do Quyen/TTXVN) |
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ជឿជាក់ថា ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ វៀតណាមនឹងបន្តជាកត្តាវិជ្ជមាន គាំទ្រប្លុកឱ្យសម្រេចបាននូវសហគមន៍អាស៊ានដែលមានថាមពល ច្នៃប្រឌិត មានភាពធន់ និង ផ្តោតលើប្រជាជន។ លោកបញ្ជាក់ថា៖ វៀតណាមខ្លាំងមាំមួនមួយ មានន័យ ថាអាស៊ានខ្លាំងមាំមួន និងផ្ទុយទៅវិញ។
ក្នុងពេលជាមួយគ្នានោះ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានបញ្ជាក់ថា វៀតណាមតែងតែមានចក្ខុវិស័យសម្រាប់ប្រតិបត្តិការ និងទិសដៅអាស៊ាន ក៏ដូចជាដំណោះស្រាយសម្រាប់តភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ក្នុងនោះ ការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅសមុទ្រខាងកើត - “បញ្ហាដែលវៀតណាមលើកឡើងជាប្រចាំ បង្ហាញពីដំណោះស្រាយរួមរបស់អាស៊ានក្នុងគ្រប់វេទិការ”៕

