កញ្ចប់ជំនួយដែលមានតម្លៃ ២៤០.០០០ដុល្លារអាមេរិក រួមមាន : រថយន្ត Toyota Hilux ៤x៤ ចំនួន ២ គ្រឿង , សំបកកង់រថយន្ត Changlin GD៥៥៥ ចំនួន ១ , កាបូបស្ពាយចំនួន ១០, ឧបករណ៍ថែទាំផ្ទាល់ខ្លួនសម្រាប់ស្ត្រីចំនួន ១០០កញ្ចប់ និង ៣០០ឈុតថែទាំផ្ទាល់ខ្លួនសម្រាប់បុរស។ ក្រសួងការពារជាតិអូស្ត្រាលីក៏ឧបត្ថម្ភដល់ការរៀបចំការហ្វឹកហ្វឺន សមយុទ្ធ និងការផ្លាស់ប្តូរវិជ្ជាជីវៈអន្តរជាតិនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាមផងដែរ។
ឧត្តមសេនីយឯក Hoang Xuan Chien និងលោក Hugh Jeffrey អគ្គលេខាធិការរងក្រសួងការពារជាតិអូស្ត្រាលី សំណេះសំណាលជាមួយនាយទាហានរក្សាសន្តិភាពវៀតណាម។ រូបថត៖ Trong Duc/VNA |
ថ្លែងមតិនៅពិធីនេះ ឧត្តមសេនីយឯកលោក Hoang Xuan Chien បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអូស្ត្រាលីតែងតែអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន និងប្រសិទ្ធភាព។ គួរឱ្យកត់សម្គាល់ក្នុងចំណោមនោះមានវគ្គបណ្តុះបណ្តាលភាសាបរទេស ការបណ្តុះបណ្តាលដឹកជញ្ជូនវេជ្ជសាស្រ្តតាមផ្លូវអាកាស និងច្បាប់សម្រាប់ការប្រើប្រាស់កម្លាំង។ អូស្ត្រាលីក៏ជួយវៀតណាមនូវយានជំនិះមួយចំនួនសម្រាប់ការហ្វឹកហ្វឺនក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រការនេះបង្ហាញថា អូស្ត្រាលីតែងតែជាដៃគូសំខាន់មួយរបស់វៀតណាមក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

