![]() |
ជាក់ស្តែងគឺ វៀតណាមបានផ្តល់ម៉ាសចំនួន ៥៥០.០០០ ជូនដល់ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្បាញនិងចក្រភពអង់គ្លេស; ផ្តល់ម៉ាសចំនួន ៣៩០.០០០ ជូនដល់ប្រទេសកម្ពុជា និងម៉ាសចំនួន ៣៤០.០០០ ជូនដល់ប្រ ទេសឡាវ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានប្រគល់ខោអាវការពារចំនួន ៤៥០.០០០ ឈុត ដល់សហរដ្ឋអាមេរិក និងទទួលបានសេចក្តីអំណរគុណពីប្រធា នាធិបតីអាមេរិកលោក Donald Trump ផងដែរ។
តាមរយៈវិធានការដាក់ឲ្យនៅដាច់ដោយឡែកនៅមជ្ឈមណ្ឌលរួម និងមានការតាមដានតាម ដានយ៉ាងដិតដល់អ្នកដែលប៉ះពាល់ជិតនឹងអ្នកជំងឺ ហើយស្ថានភាពជំងឺរីករាលដាល Covid-19 នៅតែស្ថិតក្រោមការគ្រប់គ្រងនៅក្នុងប្រទេសវៀតណាម។ វៀតណាមមានករណីឆ្លងចំនួន ២៥៨ ករណី ប៉ុន្តែមិនមានអ្នកស្លាប់ឡើយ៕

