សន្និសីទសារព័ត៌មានដើម្បីជូនដំណឹងអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១ នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល អាណត្តិ ២០២៥-២០៣០ (រូបថត៖ Lai Hoa/ VOV)

អាស្រ័យហេតុនេះ ត្រូវជំរុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ បង្កើតគំរូកំណើនថ្មី ដោយយក វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករស្នូល។ លើកកំពស់គុណភាពធនធានមនុស្ស អភិវឌ្ឍន៍វប្បធម៌សង្គម ការពារបរិស្ថាន ហើយចុងក្រោយគឺ ពង្រឹងនិងបង្កើនការពារជាតិនិងសន្តិសុខ លើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ។

ក្នុងវិស័យកិច្ចការបរទេស កសាងខឿនការទូតប្រកបដោយវិជ្ជាជីវៈ ទំនើប ជំនាញ ការទូតសេដ្ឋកិច្ចជាមជ្ឈមណ្ឌល ធ្វើសមាហរណកម្មយ៉ាងសកម្ម និងទូលំទូលាយទៅក្នុងសហគមន៍អន្តរជាតិ ដោយផ្តោតលើ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌដើម្បីជនវៀតណាមនៅបរទេស មានឱកាសចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Nguyen Manh Hung ថ្លែងក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ Lai Hoa/ VOV)

ក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Nguyen Manh Hung បានឲ្យដឹងថា៖ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនឹងជាវិស័យសំខាន់ទាំងបី ដែលជាកម្លាំងចលករសំខាន់ដើម្បីជំរុញយ៉ាងខ្លាំងក្លាឧស្សាហូបនីយកម្ម ទំនើបកម្ម រចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងបង្កើតគំរូកំណើនថ្មីសម្រាប់ប្រទេសជាតិ៕