រដ្ឋមន្ត្រី Mai Tien Dung អះអាងថា៖ ការនៅដាច់ដោយឡែកក្នុងសង្គមមានន័យថា “រក្សាគម្លាតក្នុងសង្គម”

ក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌ មាននាថ្ងៃទី ២ ខែមេសា រដ្ឋមន្ត្រីនិងជាប្រធានការិយាល័យ រដ្ឋាភិ បាល លោក Mai Tien Dung អ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ការបង្ហាញយ៉ាងច្បាស់ថា ការនៅដាច់ដោយឡែកក្នុងសង្គមគឺជាស្ថានភាពស្របច្បាប់ មិនខុសច្បាប់ទេ ដោយវត្ថុបំណង ការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន។ ការដាក់ដាច់ដោយ ឡែកក្នុងសង្គមមានន័យថា ការរក្សាគម្លាតក្នុងសង្គម ដើម្បីទប់ទល់នឹងស្ថានភាពគ្រោះថ្នាក់ ទល់ទល់នឹងការផ្ទុះជំងឺ រក្សាគម្លាតរវាងប្រជាជននិងប្រជាជន សហគមន៍និងសហគមន៍ ពុំមែនជាការហាមប្រាមការធ្វើចរាចរណ៍ ហើយក៏មិនទាន់ជាការបិទប្រទេសនៅឡើយ។ ប្រការសំខាន់បំផុតគឺដើម្បីធានាសុវត្ថិភាពសម្រាប់កម្មករ។

ក្នុងបរិបទបែបនោះ នៅតែរក្សាផលិតកម្ម ការចរាចរទំនិញប្រកបដោយសុវត្ថិភាពជាពិសេស នៅតែរក្សាទំនិញចាំបាច់ គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត និងទំនិញនាំចេញហើយការនាំចេញត្រូវរក្សាធម្មាតា តាមផ្លូវសមុទ្រនិងផ្លូវគោក។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍បច្ចេកវិទ្យាព័ត៌មានអតិបរិមាដើម្បីធ្វើការនៅផ្ទះ ប៉ុន្តែនៅតែធានាបានកាលវិភាគនិងគុណភាពការងារផង។ សារាចរណែនាំលេខ ១៦ មានសុពលភាពក្នុងរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមេសា ហើយនេះក៏ជា “ពេលវេលាមាស” ដើម្បីកាត់បន្ថយការឆ្លងរាលដាលទៅកាន់សហគមន៍៕