កុងតឺន័រដឹកទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូនចិន COSCO នៅកំពង់ផែ Long Beach រដ្ឋ California សហរដ្ឋអាមេរិក។ រូបថត៖ THX/TTXVN |
នេះជាសេចក្តីប្រកាសដែលធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃទី ១៥ ខែតុលា ក្នុងបរិបទនៃភាពតានតឹងកើនឡើង រវាងខឿនសេដ្ឋកិច្ចទាំងពីរទាក់ទងនឹងការនាំចេញរ៉ែកម្រ។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា ភាគីទាំងពីរក៏កំពុងធ្វើការចរចាកម្រិតការងារនៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកផងដែរ។ លោកក៏បានកត់សម្គាល់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែមានគម្រោងជួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នាពេលខាងមុខនេះ។
មុននោះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានឲ្យដឹងថា វិធានការដាក់ពន្ធបន្ថែមលើប្រទេសចិននឹងមិនចូលជាធរមានរហូតដល់ថ្ងៃទី ១ ខែវិច្ឆិកា តាមនោះ ទុកចំហលទ្ធភាពថា ស្ថានភាពអាចនឹងផ្លាស់ប្តូរអាស្រ័យលើការវិវឌ្ឍន៍នៃកិច្ចសន្ទនារវាងភាគីទាំងពីរ៕

