សម័យប្រជុំពេញអង្គនៃមហាសន្និបាត FIATA ពិភពលោកឆ្នាំ ២០២៥។ រូបថត៖ VOV |
ថ្លែងមតិក្នុងអង្គសន្និបាត នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានលើកច្បាស់ថា ក្នុងបរិបទបច្ចុប្បន្នដែលឡូហ្ស៊ីស្ទិកកំពុងបញ្ជាក់យ៉ាងខ្លាំងនូវតួនាទីរបស់ខ្លួនជា “សរសៃឈាម” នៃសេដ្ឋកិច្ច ដែលជាស្ពានរវាងផលិតកម្ម ចរាចរ ការចែកចាយ និងការប្រើប្រាស់។ ក្នុងនាមជាប្រទេសមួយស្ថិតនៅតាមខ្សែដឹកជញ្ជូនផ្លូវសមុទ្រ និងអាកាសចរណ៍អន្តរជាតិ ដែលមានឆ្នេរសមុទ្រប្រវែងជាង ៣.២០០ គីឡូម៉ែត្រ ប្រព័ន្ធកំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងច្រកព្រំដែនសម្បូរបែប វៀតណាមកំណត់ឡូហ្ស៊ីស្ទិកជាកត្តាជំរុញកំណើនមួយ ក្នុងចំណោមកត្តាសំខាន់ក្នុងការតភ្ជាប់វិស័យផលិតកម្ម មូលដ្ឋាន និងតភ្ជាប់វៀតណាមជាមួយពិភពលោក។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ។ រូបថត៖ VOV |
ដោយសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ លើកកំពស់ពហុភាគីនិយម តភ្ជាប់សេដ្ឋកិច្ច តាមនោះ ជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអំពាវនាវឱ្យភាគីទាំងអស់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ៥៖ “ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលក្នុងឡូហ្ស៊ីស្ទិក; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឡូហ្ស៊ីស្ទិករហ័ស បៃតង និរន្តរភាព; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ កសាងមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិកឆ្លាតវៃ តភ្ជាប់ជាមួយគ្នា។ ជំរុញការតភ្ជាប់រវាងមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិកជាតិជាមួយគ្នាទៅវិញទៅមក: តភ្ជាប់ឡូហ្ស៊ីស្ទិកជាតិជាមួយបណ្តាប្រទេស រវាងប្រទេសជាមួយតំបន់ រវាងតំបន់ជាមួយអន្តរជាតិ។ ជំរុញកិច្ចសហប្រតិបត្តិការនៃវិធានការឡូហ្ស៊ីស្ទិកជាមួយគ្នា ទាក់ទងនឹងវិស័យសមុទ្រ ទន្លេ ផ្លូវដែក ផ្លូវគោក”៕
Box: មហាសន្និបាត FIATA World Congress 2025 ដែលមានប្រធានបទ "ឡូហ្ស៊ីស្ទិកបៃតង ឆ្លើយតបយ៉ាងរហ័ស" ឆ្ពោះទៅគោលដៅជំរុញការផ្លាស់ប្តូរបៃតង លើកកម្ពស់លទ្ធភាពឆ្លើយតបនៃខ្សែចង្វាក់ផ្គត់ផ្គង និងបញ្ជាក់ពីតួនាទីឡូហ្ស៊ីស្ទិក ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះជាលើកទីមួយហើយដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំអង្គប្រជុំ។ សន្និបាតនេះមានការចូលរួមពីគណៈប្រតិភូប្រហែល ១.២០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន ១៥០ ទូទាំងពិភពលោក៕ LAI HOA


