ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។ រូបថត៖ REUTERS/Maxim Shemetov/Pool |
ប្រធានាធិបតីរុស្ស៊ីមិនបានបង្ហាញពីអត្តសញ្ញាណជាក់ស្តែងរបស់អ្នកដែលអាចតំណាងឱ្យការចរចានោះទេ ប៉ុន្តែលោកបានឲ្យដឹងថា អ្នកនោះអាចស្ថិតក្នុងកម្រិតនយោបាយ "ពិតជាខ្ពស់" ខណៈពេលដែលសង្កត់ធ្ងន់ថា "លទ្ធផលទើបជាប្រការ សំខាន់"។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានផ្តល់ការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្ន ផង ដែរ នៅពេលដែលលោកបាននិយាយថា មានពន្លឺនៅចុងបញ្ចប់នៃផ្លូវរូងក្រោមដី ទាក់ទងនឹងជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែន ប៉ុន្តែបានវាយតម្លៃថា ចាំបាច់ត្រូវរង់ចាំមើលថា តើអ្វីៗកើតឡើងយ៉ាងដូចម្តេចដែរ។ ថ្នាក់ដឹកនាំរុស្ស៊ីក៏បាននិយាយដែរថា បើគ្មានកិច្ចព្រមព្រៀងទេ ទីក្រុងម៉ូស្គូនឹងដោះស្រាយបញ្ហាដោយមធ្យោបាយយោធា។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrii Sybiha បានលើកឡើងបញ្ជីរាយនាមប្រទេសមួយចំនួន ជាកន្លែងដែលប្រធានាធិបតី Zelensky ត្រៀមខ្លួនជួបជាមួយមេដឹកនាំរុស្ស៊ី៕

