កាសែត Pasaxon បានសង្កត់ធ្ងន់ថា ជ័យជំនះនៃបដិវត្តន៍ខែសីហា គឺជាកម្លាំងចលករសម្រាប់សមិទ្ធិផលរបស់វៀតណាមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងជាសក្ខីភាពនៃការអនុវត្តត្រឹមត្រូវនូវគោលការណ៍ណែនាំ ការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្ស និងលោកប្រធានហូជីមិញ។

លោក Zhang Jian Guo អគ្គលេខាសមាគម Charhar ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV ប្រចាំនៅប្រទេសចិន។ រូបថត៖ VOV-ប៉េកាំង

ក្នុងពេលជាមួយគ្នានោះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅចិន លោក Zhang Jian Guo អគ្គលេខាសមាគម Charhar របស់ចិនបានអះអាងថា វៀតណាមសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើនបន្ទាប់ពីឯករាជ្យ ៨០ ឆ្នាំ និងបានរួមចំណែកបទពិសោធន៍ដ៏មានតម្លៃក្នុងបុព្វហេតុសង្គមនិយមសកល៖ “មិនថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាជន កំណែទម្រង់ការអប់រំ ឬការកាត់បន្ថយភាពក្រីក្រនោះទេ វៀតណាមបានរីកចម្រើនយ៉ាងខ្លាំង។ ជាងនេះទៅទៀត ឋានៈអន្តរជាតិរបស់វៀតណាមក៏ត្រូវបានពង្រឹងយ៉ាងខ្លាំងផងដែរ។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា ការអភិវឌ្ឍរបស់វៀតណាមមិនត្រឹមតែនាំមកនូវលទ្ធផលសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ប្រជាជនអាស៊ី ជាពិសេសលើពិភពលោកផងដែរ។ ការអភិវឌ្ឍន៍របស់វៀតណាមក៏រួមចំណែកយ៉ាងធំធេងដល់សន្តិភាព និងការអភិវឌ្ឍន៍សកល”។

ក្នុងឱកាសនេះ លោក Fredesmán Turró González អតីតឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាមបានមានប្រសាសន៍ថា ក្នុង ៨០ ឆ្នាំនៃការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេស វៀតណាមបានក្លាយទៅជាកត្តាសំខាន់ក្នុងនយោបាយពិភពលោក មានការកោតសរសើរ និងគោរពពីសហគមន៍អន្តរជាតិ។ លោក González បានអះអាងថា ការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាម គឺជាគន្លឹះនៃជ័យជំនះទាំងអស់របស់ប្រជាជនវៀតណាម ហើយប្រជាជនវៀតណាមមានទំនុកចិត្តទាំងស្រុងលើការដឹកនាំដ៏ទូលំទូលាយរបស់បក្ស ដើម្បីកសាងប្រទេសអភិវឌ្ឍន៍ ទំនើប និងវិបុលភាព។

ទន្ទឹមនឹងនោះ សាស្ត្រាចារ្យបណ្ឌិត Michael Brie ដែលជាទស្សនវិទូ និងជាអ្នកវិទ្យាសាស្ត្រសង្គមអាល្លឺម៉ង់ បាននិយាយថា ជោគជ័យនៃបដិវត្តន៍ខែសីហារបស់វៀតណាម គឺជា "បង្គោលសើន" នៃក្តីសង្ឃឹមសម្រាប់អ្នកប្រឆាំងចក្រពត្តិជុំវិញពិភពលោក។ សមិទ្ធិផលរបស់វៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំយូរអង្វែងរបស់ប្រជាជនវៀតណាម ការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងនិរន្តរភាព ក៏ដូចសមត្ថភាពដឹកនាំដ៏រឹងមាំរបស់បក្សកុម្មុយនិស្ត វៀតណាម៕