ជាពិសេស នៅក្នុងសាលក្រមជាមួយសំឡេងគាំទ្រចំនួន ២ និងសំឡេងប្រឆាំងចំនួន ១ តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់ តំបន់ពិសេស Columbia បានច្រានចោលរាល់សាលក្រោមរបស់តុលាការជាន់ទាបដែលថា ជំនួយដែលបានបែងចែកដោយសភាគួរតែត្រូវបានស្ដារឡើងវិញ។ សាលក្រមតាងនាមចៅក្រមទាំងពីរ ចៅក្រមសាលាឧទ្ធរណ៍ Karen Henderson បាននិយាយថា អង្គការមិនរកប្រាក់ចំណេញ "ខ្វះហេតុផលផ្លូវច្បាប់ក្នុងការទាមទារសំណង" ដូច្នេះហើយ មិនបំពេញតាមសំណើ ដាក់ចេញបទបញ្ជាហាមប្រាម។
បន្ទាប់ពីចូលកាន់តំណែងភ្លាមក្នុងខែមករា លោកប្រធានាធិបតី Trump បានដាក់បទបញ្ជា ផ្អាករយៈពេល ៩០ ថ្ងៃលើជំនួយបរទេសទាំងអស់។ បទបញ្ជាប្រតិបត្តិនេះត្រូវបានបន្តដោយការផ្លាស់ប្តូរយ៉ាងខ្លាំងដើម្បីកាត់បន្ថយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលជាទីភ្នាក់ងារជំនួយបរទេសដ៏សំខាន់របស់សហរដ្ឋអាមេរិក រួមទាំងការបញ្ឈប់បុគ្គលិករបស់ខ្លួន និងពិចារណាដាក់អតីតទីភ្នាក់ងារឯករាជ្យនេះឱ្យស្ថិតនៅក្រោមក្រសួងការបរទេស៕
