ប្រធានរដ្ឋសភាលោក Malick Ndiaye ទទួលស្វាគមន៍ប្រធានរដ្ឋសភាលោក Tran Thanh Man ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសេណេហ្គាល់ (រូបថត៖ Doan Tan/TTXVN) |
ទីភ្នាក់ងារសារព័ត៌មានជាតិ ទូរទស្សន៍ជាតិនិងកាសែតធំៗជាច្រើនរបស់ម៉ារ៉ុកមានអត្ថបទ បទយកការណ៍ និងព័ត៌មានជាច្រើន។ ជាពិសេស អត្ថបទដែលមានចំណងជើងថា “រដ្ឋសភាវៀតណាម និងរដ្ឋសភាម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការ” ចុះផ្សាយលើកាសែត La Vie Eco បានអះអាងថា ភាគីទាំងពីរប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសភា និងនីតិកម្ម តាមនោះពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។
ទាក់ទិននឹងជំនួបរវាងប្រធានរដ្ឋសភាលោក Tran Thanh Man និងនាយករដ្ឋមន្ត្រីម៉ារ៉ុក Aziz Akhannouch កាសែត Le Matin បានចុះផ្សាយថា ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរបានផ្តោតសំខាន់លើការបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងតួនាទីយុទ្ធសាស្ត្រនៃប្រទេសទាំងពីរនៅក្នុងតំបន់។ កាសែត La Vie Eco ក៏បានចុះផ្សាយថា នាយករដ្ឋមន្ត្រីម៉ារ៉ុក Aziz Akhannouch និងប្រធានរដ្ឋសភាលោក Tran Thanh Man បានផ្តោតការពិភាក្សាអំពីលទ្ធភាពដែលម៉ារ៉ុកក្លាយជាគោលដៅសម្រាប់វិនិយោគិនវៀតណាមនៅអាហ្វ្រិក ក៏ដូចជាវៀតណាមក្លាយជាស្ពានតភ្ជាប់រវាងម៉ារ៉ុកនិងបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
សារព័ត៌មានអាល់ហ្សេរីមានអត្ថបទវិជ្ជមានជាច្រើន ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃដំណើរទស្សនកិច្ចក្នុងការពង្រឹងទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសអាហ្វ្រិក ជាពិសេសសេណេហ្គាល់ និងម៉ារ៉ុក ដែលជាទិសដៅសំខាន់ពីរក្នុងការងាររបស់ប្រធានរដ្ឋសភាវៀត ណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែកក្កដា៕

