ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ ប្រធានរដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Dien Hong ឆ្នាំនេះ គណៈកម្មាធិការរៀបចំបានទទួលនូវស្នាដៃសារព័ត៌មានជាច្រើន ជាមួយនឹងការស្រាវជ្រាវថ្មីៗ ការច្នៃប្រឌិត និងភាពទាក់ទាញ។ អត្ថបទជាច្រើនបានលើកឡើងពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត កែលម្អគុណភាពនៃប្រតិបត្តិការ និងលទ្ធផលសំខាន់ៗជាច្រើនរបស់រដ្ឋសភាក្នុងឆ្នាំមុន។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “ជាពិសេស សារព័ត៌មានត្រូវផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវស្មារតីវិជ្ជមាន សេចក្តីប្រាថ្នាថ្មី ការប្តេជ្ញាចិត្ត និងសន្ទុះថ្មីនៅក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ជាងនេះទៅទៀត សាររបស់លោកអគ្គលេខាបក្ស តូ ឡឹម ក៏ជាគោលនយោបាយដឹកនាំរបស់បក្ស អំពីយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ”។

នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំកម្មវិធីបានប្រគល់ពានរង្វាន់ដល់ស្នាដៃឆ្នើមចំនួន ៨៣ នៃប្រភេទសារព័ត៌មានផ្សេងៗ ដែលជ្រើសរើសក្នុងចំណោមស្នាដៃចំនួន ជាង ៤០០០ របស់ទីភ្នាក់ងារសារព័ត៌មានចំនួន ១៦៣ នៅទូទាំងប្រទេស។ នៅចុងបញ្ចប់នៃពិធី អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh ក៏បានបំផុសពានរង្វាន់ Dien Hong លើកទីបួន ឆ្នាំ ២០២៦ ផងដែរ៕