ពិធីរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ VOV) |
ក្នុងសារទូរលេខអបអរសាទរដែលផ្ញើរជូនចំពោះលោកប្រធានរដ្ឋ លឿង គឿង និងប្រជាជនវៀតណាម អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា នេះគឺជាឱកាសដើម្បីក្រឡេកមើលឡើងវិញនូវ បញ្ហា ប្រឈមជាសកល ចាប់ពីវិបត្តិអាកាសធាតុ ជម្លោះ រហូតដល់វិសមភាព ដើម្បីដាក់ ចេញដំណោះស្រាយពហុភាគី ជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និង សិទ្ធិមនុស្សសម្រាប់ប្រជាជនទាំងអស់គ្នា។
ព្រះមហាក្សត្រអង់គ្លេស Charles ទី៣ បានវាយតម្លៃថា ការរំលឹកខួបលើកទី ៨០ ទិវាដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យ បានឆ្លុះបញ្ចាំងពីកម្លាំង ខាងស្មារតី ប្រពៃណីវប្បធម៌ សាមគ្គីភាព ភាពធន់ និងការរួមចំណែកកាន់តែខ្លាំងឡើង របស់វៀតណាមនៅលើឆាកអន្តរជាតិ។ ព្រះមហាក្សត្រទ្រង់បានវាយតម្លៃខ្ពស់ ហើយ មានបំណងចង់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ជាពិសេស ក្នុងការអភិរក្សជីវៈចម្រុះ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការការពារ បរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានផ្ញើលិខិតអបអរសាទរជូន ចំពោះអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ដោយអះអាងថា ប្រជាជន វៀតណាមមានសិទ្ធិមោទនភាពចំពោះសមិទ្ធិផលនានាដែលសម្រេចបាន នៅពេល ដែលសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមត្រូវបានពង្រឹងយ៉ាងរឹងមាំ។
សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិរបស់បណ្ដាគណបក្សនយោបាយអាស៊ី (ICAPP) លោក Chung Eui-yong និង លោក Musahaid Hussain Sayed បានផ្ញើលិខិតអបអរសាទរទៅកាន់លោកអគ្គលេខាបក្ស តូ ឡឹម ដោយចាត់ទុក ថា វៀតណាមបានបង្ហាញពីឫទ្ធានុភាពមោះមុត ស្មារតីសាមគ្គីភាព និងវឌ្ឍនភាពគួរឱ្យកត់ សម្គាល់ ដោយក្លាយជាគំរូនៃការបំផុសគំនិតអំពីឯករាជ្យភាព ការអភិវឌ្ឍ វិបុលភាព និងសមាហរណកម្មអន្តរជាតិក្នុងអំឡុងពេល ៨ ទសវត្សរ៍កន្លងមក៕

