ប្រធានរដ្ឋវៀតណាម លោក លឿង គឿង។ រូបថត៖ VGP |
ក្នុងសារនោះ ប្រធានរដ្ឋ លោក លឿង គឿង បានបញ្ជាក់ថា វៀតណាមជានិច្ចកាលចាត់ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាអាទិភាពមួយក្នុងចំណោមគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន ហើយចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ អនុសញ្ញានេះកំណត់ក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយធានាថា ប្រទេសសមាជិក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសងាយរងគ្រោះ នឹងត្រូវបានឧបត្ថម្ភគាំទ្រ និងលើកកម្ពស់សមត្ថភាពប្រឆាំងនឹងប្រភេទឧក្រិដ្ឋកម្មនេះ។ ការដែលមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើអនុសញ្ញាប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (ខែធ្នូ ឆ្នាំ ២០២៤) និងរៀបចំការបើកពិធីចុះហត្ថលេខានៅទីក្រុងហាណូយ គឺជាសក្ខីភាពដ៏រស់រវើកនៃស្មារតីទទួលខុសត្រូវរបស់ប្រទេសនានា ក្នុងការការពារលំហរអ៊ីនធឺណែត ដែលជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិ។ វៀតណាមសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែជានិតិវិធីច្បាប់ប៉ុណ្ណោះទេ ថែមទាំងជាវេទិកាជំរុញកិច្ចសន្ទនា ចែករំលែកបទពិសោធន៍ ពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន និងក្លាយជាវេទិកាជំរុញការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការសកលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕

