គំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងហ្គាហ្សា កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN |
នាថ្ងៃដដែលនោះ អង្គការសិទ្ធិមនុស្សមួយចំនួននៅក្នុងប្រទេសអ៊ីស្រាអែលបានចោទប្រកាន់ថា ការដែលកងទ័ពប្រទេសនេះបានព្រមានដល់ជនប៉ាឡេស្ទីនឱ្យជម្លៀសចេញពីទីក្រុងហ្គាហ្សា គឺជាទង្វើខុសច្បាប់និងអាចបង្កឧក្រិដ្ឋកម្មសង្គ្រាម។
នៅលើឆាកអន្តរជាតិ ក្រសួងការបរទេសអេហ្ស៊ីបបានព្រមានថា តំបន់មជ្ឈិមបូព៌ាទាំងមូលគឺស្ថិតនៅលើមាត់ជ្រោះនៃដំណាក់កាលវឹកវរថ្មី ដែលបណ្តាលមកពីទង្វើរបស់អ៊ីស្រាអែល។ ក្រសួងការបរទេសអេហ្ស៊ីបក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះបរាជ័យរបស់សហគមន៍អន្តរជាតិក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ដែលកំពុងតែបន្តនៅតំបន់ហ្គាហ្សា។
ពីទ្វីបអឺរ៉ុប ប្រមុខគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បានប្រកាសថា គណៈកម្មការអឺរ៉ុប (EC) នៅថ្ងៃទី ១៧ ខែកញ្ញា នឹងប្រកាសវិធានការដាក់សម្ពាធ ដោយបង្ខំឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ផ្លាស់ប្តូរកាយវិការរបស់ខ្លួននៅតំបន់ហ្គាហ្សា។
នៅមូលដ្ឋានជាក់ស្តែង ការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលទៅលើទីក្រុងហ្គាហ្សា កាលពីថ្ងៃទី ១៦ ខែកញ្ញា បានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស៕

