ក្នុងបរិបទនោះ ស្មារតីសាមគ្គីភាព និងមនុស្សធម៌របស់ប្រជាជន វៀតណាមលើពិភពលោកបានក្លាយទៅជាជំនួយស្មារតីដ៏ធំធេង រួមចំណែកជួយជនរួមជាតិឆ្លងផុតការលំបាក។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam និងតំណាងស្ថាប័នពាក់ព័ន្ធរបស់ស្ថានទូត ចូលរួមបរិច្ចាគ។ រូបថត៖ Xuan Tu/VTTXVN) |
នៅប្រទេសឡាវ ឆ្លើយតបនឹងការអំពាវនាវរបស់ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការបក្សនៃក្រសួងការបរទេស និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នាថ្ងៃទី ១០-១១ ខែតុលា គណៈកម្មាធិការបក្ស និងស្ថានទូតវៀតណាមប្រចាំនៅឡាវបានរៃអង្គាសថវិកាបានចំនួន ៧៣០ លានដុង (២៩ ៧៩៦ ដុល្លារអាមេរិក)។ កម្មាភិបាល និយោជិត ជាច្រើននាក់ នៅស្ថានទូត ទីភ្នាក់ងារតំណាងវៀតណាមនៅឡាវ និងតំណាងសហគមន៍ជនវៀតណាមនៅឡាវបានចូលរួមសកម្មភាពរៃអង្គាសប្រាក់យ៉ាងសកម្ម។
តំណាងស្ថានទូត សហភាពសមាគមជនវៀតណាមប្រចាំនៅសាធារណរដ្ឋឆេក និងសមាគមជនវៀតណាម ប្រគល់ថវិកាឧបត្ថម្ភដល់ប្រជាជនវៀតណាមដែលរងគ្រោះដោយខ្យល់ព្យុះ និងទឹកជំនន់ (រូបថត៖ Hai Dang/VOV-Praha) |
ក្នុងពេលជាមួយគ្នានោះ សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆេកបានរៃអង្គាសប្រាក់ចំនួន ១,៥ ពាន់លានដុង (៦១.២២៤ ដុល្លារអាមេរិក) ដើម្បីជួយជនរួមជាតិក្នុងប្រទេសជំនះផលវិបាកនៃព្យុះ Bualoi និង Matmo ។
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅសាន់ហ្វ្រាន់ស៊ីស្កូ បើកយុទ្ធនាការជួយឧបត្ថម្ភដល់ប្រជាជននៅខេត្តភាគកណ្តាល និងភាគខាងជើង វៀតណាម ដែលរងការខាតបង់យ៉ាងធ្ងន់ធ្ងរដោយសារព្យុះ Bualoi និង Matmo (រូបថត៖ Chu Van/baoquocte.vn) |



