សហគមន៍ជនវៀតណាមនៅកម្ពុជារៃអង្គាសរួមចំណែកជួយសង្រ្គោះខ្យល់ព្យុះនិងទឹកជំនន់។ រូបថត៖ VOV

ឆ្លើយតបនឹងការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម កម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅកម្ពុជា តំណាងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សមាគមធុរកិច្ចវៀតណាម-កម្ពុជា និងតំណាងគណៈប្រតិភូនិស្សិតវៀតណាមប្រចាំនៅកម្ពុជាបានរួមដៃគ្នាបរិច្ចាគទឹកប្រាក់ស្មើនឹងជាង១ពាន់លានដុង (ជិត ៣៨.០០០ដុល្លារ)។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Minh Vu បានមានប្រសាសន៍ថា៖ “ស្ថានទូតសូមអំពាវនាវឱ្យមានការចួលរួមយ៉ាងច្រើនពីកម្មាភិបាល បុគ្គលិកស្ថានទូត សហគមន៍វៀតណាម និងសហគមន៍ធុរកិច្ចវៀតណាមនៅកម្ពុជា ដើម្បីរួមគ្នាជួយជនរួមជាតិរបស់យើងដែលរងគ្រោះដោយព្យុះ និងទឹកជំនន់។ មិនថាការបរិច្ចាកតូចឬធំយ៉ាងណានោះទេ វាគឺជាធនធានដ៏មានតម្លៃ និងជាប្រភពនៃការលើកទឹកចិត្តខាងវិញ្ញាណ រួមចំណែកជួយជនរួមជាតិរបស់យើងឱ្យឆ្លងផុតពីការលំបាក ស្ថេរភាពជីវភាព និងអភិវឌ្ឍន៍ផលិតកម្ម”។

នាថ្ងៃដដែល នៅទីស្នាក់ការសមាគមខ្មែរ-វៀតណាមនៅកម្ពុជា បងប្អូនដើមកំណើតវៀតណាមនៅរាជធានីភ្នំពេញ បានរៀបចំយុទ្ធនាការរៃអង្គាសថវិកាលើកទីមួយដើម្បីជួយដល់ជនរួមជាតិក្នុងប្រទេស។ លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានមានប្រសាសន៍ថា សមាគមបានបើកចលនារៃអង្គាសប្រាក់នៅតាមសហគមន៍ជនវៀតណាមទាំងអស់ក្នុងខេត្ត-ក្រុងទាំង២៥ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែតុលា ហើយរហូតមកដល់ពេលនេះ ទទួលបានប្រហែល៣.០០០ដុល្លារ៕