ប្រធានរដ្ឋ សភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវ បានជួបសំណេះសំណាល ជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី។ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើឲ្យស្ថានទូតបន្តពង្រីកគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់វៀតណាម ដើម្បីពង្រីកទំនាក់ទំនងកិច្ច ការបរទេស រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។
ចំពោះសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹមថា សហគមន៍របស់យើងពិតជាផែនសាមគ្គីភាពដ៏រឹងមាំនៅក្នុងប្រទេស សាម៉ី។ យើងធ្វើផលិតកម្ម និងធ្វើអាជីវកម្មយ៉ាងសកម្ម ស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងសកម្ម ដើម្បីត្រឡប់មកអនុវត្តន៍សម្រាប់ប្រទេសយើង។ ម៉ាឡេស៊ីគឺជាប្រទេសឈានមុខគេក្នុងវិស័យ៖ ការផ្លាស់ប្ដូរឌីជីថល បន្ទះឈីប semiconductor បញ្ញាសិប្បនិម្មិត AI។ សហគមន៍ជនវៀតណាមសិក្សាស្រាវជ្រាវដើម្បីអាចមានសហគ្រាសមកវិនិយោគនៅទីនេះ បន្ទាប់មកយើងត្រឡប់មកវិនិយោគនៅប្រទេសយើងវិញ”។
លោកប្រធានរដ្ឋសភាមានបំណងថា សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីនឹង ជំរុញការបង្រៀនភាសា និងវប្បធម៌វៀតណាម ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌របស់ ជនជាតិវៀតណាម; បន្តរួមចំណែកដល់មាតុភូមិ និងប្រទេសជាតិដោយស្មារតី មិនថានៅទីណាទេ បេះដូងតែងតែងាកទៅរកមាតុភូមិជានិច្ច។ បច្ចុប្បន្នសហគមន៍ជន វៀតណាមនៅប្រទេសម៉ាឡេស៊ីមានចំនួនជាង ៤ ម៉ឺននាក់៕