![]() |
ចំនួនអ្នកស្លាប់នៅអាមេរិកបានកើនឡើងប្រមាណពី ១៥០ ទៅ ១២០០ នាក់ក្នុងមួយថ្ងៃ ខណៈដែលមានត្រឹមតែ ៦២០ នាក់បានជាសះស្បើយតែប៉ុណ្ណោះ។ ។ រដ្ឋញូវយ៉ក បន្តជារដ្ឋដែលមានអត្រាអ្នកឆ្លងជម្ងឺនេះខ្ពស់បំផុតនៅអាមេរិក ដោយមានចំនួន ៣៧.០០០ ករណី ហើយត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។
ទន្ទឹមនឹងនេះថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានទៅកាន់ក្រុមជំនាញប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 កាលពីថ្ងៃទី ២៦ ខែមីនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអំណរគុណដល់គណបក្សទាំង ២ នៅព្រឹទ្ធសភា ដែលបានអនុម័តលើ កញ្ចប់ជំនួយឧបត្ថម្ភចំនួន ២.០០០ ពាន់លានដុល្លារអាមេរិក ហើយសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវបានអនុម័តនៅក្នុងសភាជាន់ទាបផងដែរ។ ម្យ៉ាងវិញទៀត លោក Trump ក៏បានបន្តសង្កត់ធ្ងន់ថាអាមេរិកចាំបាច់ត្រូវសម្រាប់ការត្រឡប់មកធ្វើការវិញ ប៉ុន្តែលោកក៏បានផ្តល់អនុសាសន៍ថាប្រជាជនបន្តជៀសវាងពីទំនាក់ទំនងសង្គម ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជម្ងឺដ៏កាចសាហាវនេះផងដៃរ៕

