សម្រាប់ប្រទេសប្រេស៊ីល ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិមួយដោយអនុវត្តពន្ធ ៤០% បន្ថែមទៀតលើប្រេស៊ីល ដោយបង្កើនអត្រាពន្ធសរុបឡើងដល់ ៥០% ។ មុននោះ នៅក្នុងលិខិតផ្ញើជូនប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva លោក Trump បានគំរាមដាក់ពន្ធ ៥០% ចាប់ពីថ្ងៃទី ១ ខែសីហា ដោយហេតុផលទាក់ទងនឹងការកាត់ក្តីអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Donald Trump ។+

រូបភាព៖ REUTERS/Dado Ruvic

នាថ្ងៃដដែល រដ្ឋបាលអាមេរិកបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធ ១៥% លើទំនិញនាំចូលពីកូរ៉េខាងត្បូង ជំនួសឱ្យកម្រិត ២៥% ដែលបានព្រមានកាលពីមុន ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដែលបានឈានដល់ដើម្បីបន្ថយភាពតានតឹងទ្វេភាគី។ នៅលើបណ្តាញសង្គម Truth Social លោក Trump បានឲ្យដឹងថា លោកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ ជាមួយកូរ៉េខាងត្បូង។ តាមនោះ ទីក្រុងសេអ៊ូលបានយល់ព្រមវិនិយោគ ៣៥០ ពាន់លានដុល្លារក្នុងគម្រោងដែលត្រូវបានជ្រើសរើសនិងគ្រប់គ្រងដោយសហរដ្ឋអាមេរិក រួមទាំង ១៥០ ពាន់លានដុល្លារសម្រាប់វិស័យសាងសង់នាវាផងដែរ។ លើសពីនេះ កូរ៉េខាងត្បូងនឹងទិញឧស្ម័នធម្មជាតិរាវ (LNG) និងផលិតផលថាមពលផ្សេងទៀតចំនួន ១០០ ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក៕