រូបថត៖ Reuters
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃទី ៥ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគ្រោង នឹងដាក់ពន្ធនាំចូលបឋមទៅលើផលិតផលឱសថនៅអត្រាទាប។ ទោះជាយ៉ាងណា ក៏ដោយ ក្នុងរយៈពេល ១ ឆ្នាំដល់ ១ឆ្នាំកន្លះជាអតិបរមា អត្រាពន្ធនឹងកើនឡើងដល់ ១៥០% ហើយបន្ទាប់មកកើនឡើងដល់ ២៥០%។
ចាប់តាំងពីខែមេសាមក រដ្ឋបាលរបស់លោកប្រធានាធិបតី Trump បានចាប់ផ្តើម ការស៊ើបអង្កេតលើផលិតផលឱសថនាំចូលដើម្បីវាយតម្លៃពីលទ្ធភាពនៃការដាក់ពន្ធ ប្រសិនបើប្រទេសនេះពឹងផ្អែកខ្លាំងពេកលើការផ្គត់ផ្គង់ពីបរទេស។ ពីមុន ឧស្សាហកម្មឱសថតែងតែត្រូវបានលើកលែងពន្ធពាណិជ្ជកម្មដោយសារលក្ខណៈសំខាន់របស់វា។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកបានអំពាវនាវឱ្យក្រុមហ៊ុននានានាំយក ផលិតកម្មវិលមកសហរដ្ឋអាមេរិកវិញ។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Donald Trump បានផ្ញើលិខិតទៅកាន់ ក្រុមហ៊ុនឱសថចំនួន ១៧ ដោយអំពាវនាវឱ្យពួកគេសន្យាកាត់បន្ថយតម្លៃឱសថជា បណ្តើរៗនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលយូរបំផុតត្រឹមថ្ងៃទី ២៩ ខែកញ្ញា៕