យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ប្រទេសភាគច្រើនដែលទទួលរងអត្រាពន្ធ ១០% មានទីតាំងនៅទ្វីបអាហ្រ្វិក និងតំបន់ការាបៀន ដែលមានពាណិជ្ជកម្មតិចតួចជាមួយសហរដ្ឋអាមេរិក ហើយមិនរួមចំណែកច្រើនដល់ការដោះស្រាយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនោះទេ។

ប្រធានាធិបតីអាមេរិក Donald Trump ថ្លែងនៅសេតវិមាន។ រូបថត៖ THX/TTXVN

នាប៉ុន្មានថ្ងៃកន្លងទៅ លោក ប្រធានាធិបតី Donald Trump បានផ្ញើលិខិតជូនដំណឹងពីអត្រាពន្ធបដិការបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចំនួន ២៥ ជាមួយនឹងថ្ងៃផុតកំណត់គឺថ្ងៃទី ១ ខែសីហា សម្រាប់ប្រទេសទាំងនេះធ្វើការចរចា និងឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី ១៥ ខែកក្កដា លោក Trump បានឲ្យដឹងថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូនេស៊ី តាមនោះ អត្រាពន្ធបដិការបស់សហរដ្ឋអាមេរិកចំពោះប្រទេសនេះ នឹងត្រូវបានកាត់បន្ថយពី ៣២% មកត្រឹម ១៩%។ ជាថ្នូរទៅវិញ ឥណ្ឌូណេស៊ីនឹងយកពន្ធ០%លើទំនិញអាមេរិក ហើយអាមេរិកមានសិទ្ធិជ្រៀតចូលទីផ្សារឥណ្ឌូណេស៊ីទាំងស្រុង។ លើសពីនេះ ប្រទេសឥណ្ឌូនេស៊ីក៏បានសន្យាទិញថាមពលចំនួន ១៥ ពាន់លានដុល្លារ ផលិតផលកសិកម្មចំនួន ៤.៥ ពាន់លានដុល្លារ និងយន្តហោះ Boeing ចំនួន ៥០ គ្រឿង ដែលភាគច្រើនជាយន្តហោះ Boeing ៧៧៧ ពីសហរដ្ឋអាមេរិក៕