ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្ត Shandong ចែករំលែកបទពិសោធន៍ក្នុងការអនុវត្តតំបន់ពាណិជ្ជកម្មសេរី និងគោល នយោបាយសម្របសម្រួលទីផ្សារ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀត ណាមចូលទៅកាន់ទីផ្សារឲ្យកាន់តែប្រសើរឡើង; លើកទឹកចិត្តសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគំរូ នៃខេត្ត Shandong បង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់ ផ្សារភ្ជាប់ជាមួយនឹងការផ្ទេរបច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលធនធានមនុស្ស គុណភាពខ្ពស់សម្រាប់វៀតណាម ជាពិសេសក្នុងឧស្សាហកម្មអេឡិចត្រូនិក បច្ចេក វិទ្យាខ្ពស់ ការបំភាយឧស្ម័នទាប និងមិនប៉ះពាល់ដល់បរិស្ថាន។
ដោយយល់ស្របនឹងមតិរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ លេខាគណៈកម្មាធិការបក្សខេត្ត Shandong លោក Lin Wu បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Shandong និងបណ្ដាមូលដ្ឋានរបស់វៀត ណាមនៅតែមានទំហំធំណាស់។ ដូច្នេះ ខេត្ត Shandong មានបំណងចង់ធ្វើការជាមួយ មូលដ្ឋានវៀតណាម ដើម្បីលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម វិនិយោគ ផលិតកម្ម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល។ លើសពីនេះ បង្កើនការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ អប់រំ សិល្បៈ សម្របសម្រួលការអនុវត្តន៍សកម្មភាពផ្លាស់ប្តូររវាងប្រជាជន ជាមួយប្រជាជន។ ល៕

