ទិដ្ឋភាពនៃសន្និបាតទូទាំងប្រទេស ដើម្បីជ្រួតជ្រាបសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ (រូបថត៖ Lai Hoa/VOV) |
អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន បានអញ្ជើញចូលរួមនៅវិមានរដ្ឋសភា (នៃទីក្រុងហាណូយ)។ ប្រតិភូជាង ១,២ លាននាក់បានចូលរួមនៅតាមសាលប្រជុំនានាទូទាំងប្រទេស។
អគ្គលេខាបក្ស លោក តូ ឡឹម ជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈប្រតិភូអញ្ជើញចូលរួមសន្និបាត (រូបថត៖ nhandan.vn) |
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញផ្តល់ជូនប្រធានបទទី១ អំពីខ្លឹមសារស្នូលនៃសេចក្តីសម្រេចចិត្តលេខ ៧១ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល និងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្ត។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងក្នុងសន្និបាត (រូបថត៖ Lai Hoa/VOV) |
លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “យើងត្រូវបណ្ដុះបណ្ដាលពលរដ្ឋសកល ដែលមិនត្រឹមតែចេះភាសាវៀតណាមប៉ុណ្ណោះទេ ថែមទាំងត្រូវចេះភាសាទូទៅមួយចំនួន ដូចជាភាសាអង់គ្លេស និងភាសាមួយចំនួនទៀត។ លើសពីនេះ យើងត្រូវនាំយកបញ្ញាសិប្បនិម្មិតទៅក្នុងការអប់រំចំណេះទូទៅ។ យើងកំពុងស្រាវជ្រាវ និងដឹកនាំការណែនាំអំពីបញ្ញាសិប្បនិមិត្តចាប់ពីថ្នាក់ទី ១ ដោយមានស្មារតី "រៀនផង លេងផង"; ត្រូវតែទាញយកការកម្សាន្ត ប៉ុន្តែបង្កើនខ្លឹមសារអំពីអប់រំ។ នេះគឺជាការផ្លាស់ប្តូរថ្មីមានសារៈសំខាន់ណាស់”។
អញ្ជើញបង្ហាញខ្លឹមសារ និងកម្មវិធីសកម្មភាពសំខាន់ៗ នៃសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៧២ ស្តីពីដំណោះស្រាយឈានមុខគេមួយចំនួន ដើម្បីពង្រឹងការការពារ ការថែទាំ និងលើកកំពស់សុខភាពប្រជាជន ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានសង្កត់ធ្ងន់ថា កិច្ចការពារ និងការថែទាំសុខភាពប្រជាជន គឺជាគោលដៅនយោបាយកំពូល ជាកម្លាំងចលករ និងជាភារកិច្ចនយោបាយឈានទៅមុខ រក្សាតួនាទីអាទិភាពក្នុងគោលនយោបាយអភិវឌ្ឍន៍ និងជាទំនួលខុសត្រូវក្នុងប្រព័ន្ធនយោបាយទាំងមូល។
អាស្រ័យហេតុនេះ ចាប់ពីឆ្នាំ ២០២៦ ប្រជាពលរដ្ឋនឹងទៅពិនិត្យសុខភាពជាប្រចាំមួយឆ្នាំម្តងដោយមិនគិតថ្លៃ។ ឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long បានអំពាវនាវដល់គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងសង្គមជាតិទាំងមូល រួមដៃគ្នា ដើម្បីប្រទេសវៀតណាមមួយមានសុខភាពមាំមួន។
លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស លោក Le Hoai Trung បង្ហាញរបាយការណ៍ប្រធានបទ (រូបថត៖ nhandan.vn) |
នាព្រឹកមិញផងដែរ រដ្ឋមន្ត្រីការបរទេសស្តីទីលោក Le Hoai Trung សង្ឃឹម ថា ជាមួយនឹងដំណើរការសមាហរណកម្មអន្តរជាតិ ប្រទេសនឹងមានលក្ខខណ្ឌជាច្រើនទៀត ដើម្បីសម្រេចបានសមិទ្ធិផលថ្មីៗ នាំប្រទេសជាតិឆ្ពោះទៅមុខ។
រដ្ឋមន្ត្រីក្រសួងការបរទេសស្តីទីលោក Le Hoai Trung បានបង្ហាញប្រធាន បទពិសេសអំពីសេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី និងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្ត។ លោក Le Hoai Trung ក៏បានលើកឡើងអំពីភារកិច្ច និងដំណោះស្រាយដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត ក្នុងនោះមានសមាហរណកម្មសេដ្ឋកិច្ចផងដែរ។
“លើកកម្ពស់ប្រសិទ្ធភាពនៃសមាហរណកម្មសេដ្ឋកិច្ច បម្រើដល់ការកសាងសេដ្ឋកិច្ចឯករាជ្យ ភាពជឿជាក់លើខ្លួនឯង និងសេដ្ឋកិច្ចដែលមានភាពធន់ខ្ពស់។ នេះជាខ្លឹមសារសំខាន់ណាស់។ ជាក់ស្តែង នាពេលកន្លងមក ភាពតក់ស្លុតពីខាងក្រៅ ដូចជាជំងឺរាតត្បាតកូវីដ ១៩...សេដ្ឋកិច្ចដែលមានលទ្ធភាពធន់ទ្រាំខ្ពស់ គឺប្រទេសនោះមិនត្រឹមតែមានភាពធន់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចសង្គមរបស់ប្រទេសនោះក៏ស្ថិរភាពដែរ ក្លាយទៅជាចំណុចខ្លាំងក្នុងការទាក់ទាញវិនិយោគពីបរទេសនិងភាពទាក់ទាញរបស់សេដ្ឋកិច្ច”។
ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកគោលនយោបាយយុទ្ធសាស្ត្រ លោក Nguyen Thanh Nghi (រូបថត៖ nhandan.vn) |
រាយការណ៍អំពីខ្លឹមសារសំខាន់ៗមួយចំនួននៃសេចក្តីសម្រេចចិត្តលេខ ៧០ របស់ការិយាល័យនយោបាយ ស្តីពីការធានាសន្តិសុខថាមពលជាតិដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ប្រធានគណៈកម្មាធិការគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិម លោក Nguyen Thanh Nghi បានសង្កត់ធ្ងន់លើទស្សនៈផ្លាស់ប្តូរពីផ្នត់គំនិត “ធានាការផ្គត់ផ្គង់” ទៅជា “ការធានាយ៉ាងរឹងមាំ និងម្ចាស់ការក្នុងការធានាសន្តិសុខថាមពលប្រកបដោយប្រសិទ្ធភាព”។ ដោយចាត់ទុកនេះជាសសរស្តម្ភសំខាន់ ផ្សាភ្ជាប់ជាមួយការស្ថិរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ និងសមាហរណកម្មអន្តរជាតិ។ ប្រធានគណៈកម្មាធិការគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិម លោក Nguyen Thanh Nghi បានសង្កត់ធ្ងន់លើដំណោះស្រាយសំខាន់ៗចំនួន ១ ក្នុងចំណោមដំណោះស្រាយសំខាន់ៗចំនួន ៧៖
“សុក្រិតរបៀបរបប និងគោលនយោបាយ ដើម្បីក្លាយជាគុណសម្បត្តិប្រកួតប្រជែង ជាមូលដ្ឋានគ្រឹះរឹងមាំ ជាកម្លាំងជំរុញដ៏រឹងមាំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍថាមពល។ តាមនោះ សេចក្តីសម្រេចចិត្តត្រូវកំណត់នូវតម្រូវការក្នុងការបំពេញយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពអនុវត្តច្បាប់ពាក់ព័ន្ធ ដើម្បីដោះស្រាយចំណុចកក់ស្ទះរបស់ស្ថាប័នសម្រាប់គម្រោងថាមពល។ បង្កើតយន្តការដ៏ប្រសើរ ដើម្បីទាក់ទាញ និងអនុវត្តគម្រោងថាមពលសំខាន់ៗ និងបន្ទាន់។ ទន្ទឹមនឹងនោះ សុក្រិតគោលនយោបាយហិរញ្ញវត្ថុ ដើម្បីបង្កើនការកៀរគរទុនវិនិយោគ ទុនវិនិយោគឯកជន និងការវិនិយោគបរទេសក្នុងវិស័យថាមពល”។ អញ្ជើញថ្លែងមតិនៅសន្និបាត អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា សន្ទុះនៃការអភិវឌ្ឍថ្មីរបស់ប្រទេសត្រូវបានបង្កើតឡើងពីទំនាក់ទំនងសរីរាង្គរវាងរាល់សេចក្តីសម្រេចចិត្ត។ សសរស្តម្ភទាំងនេះត្រូវបានពង្រឹងដោយស្ថាប័នតម្លាភាព វិន័យនៃការអនុវត្តដ៏តឹងរឹង ការណែនាំទិន្នន័យ និងការបែងចែកធនធានដ៏ឆ្លាតវៃ។ នៅពេលដែលឧបករណ៍នីមួយៗដំណើរការក្នុងចង្វាក់ត្រឹមត្រូវ ម៉ាស៊ីនអភិវឌ្ឍន៍ជាតិនឹងបង្កើនល្បឿនជាលំដាប់។
នាពេលខាងមុខ លោកអគ្គលេខាបក្សបានស្នើដល់ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គភាពនីមួយៗ កម្មាភិបាលនីមួយៗ និងសមាជិកបក្ស ចាប់ផ្តើមប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាព ប្រែសកម្មភាពទៅជាលទ្ធផល ហើយប្រែលទ្ធផលទៅជាជំនឿជាក់ថ្មី៕





