កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី ១៦ ស្តីពីកីឡា (SOMS ១៦) បានបើកនា ព្រឹកថ្ងៃទី ១៣ ខែតុលា នៅទីក្រុងហាណូយ ដោយចាប់ផ្តើមនូវព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនក្នុងវិស័យកីឡានៅអាស៊ីអាគ្នេយ៍ដែលប្រព្រឹត្តទៅក្នុងឆ្នាំនេះ។ (រូបថត៖ VOV) |
“អង្គប្រជុំនឹងពិភាក្សាបន្ថែមទៀតដើម្បីបង្កើតមជ្ឈមណ្ឌលនេះហើយ។ ប្រទេស ម៉ាឡេស៊ីកំពុងត្រៀមរៀបចំ។ យើងនឹងចូលរួមជាមួយប្រទេសអាស៊ាន និងដៃគូដូចជា ប្រទេសចិន ដើម្បីរួមវិភាគទាន ជួយឧបត្ថម្ភក្នុងកម្រិតជាក់ស្ដែង ដើម្បីយើងអាចបង្កើត មជ្ឈមណ្ឌលហ្វឹកហ្វឺនរួមសម្រាប់កីឡាអាស៊ាន។ ជាទូទៅ បណ្តាប្រទេសអាស៊ាន បានឈានដល់ការឯកភាពគ្នាជាមូលដ្ឋានរួចហើយ”។
នៅក្នុងកិច្ចប្រជុំនេះដែរ ប្រតិភូក៏បានស្តាប់របាយការណ៍ស្តីពីការត្រៀមរៀបចំឲ្យ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ នៅ ប្រទេសថៃក្នុងឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ធំៗចំនួនពីរ ដែលគ្រោងនឹងប្រមូល ផ្តុំកីឡាករជាង១២០០០នាក់មកពីប្រទេសចំនួន១១៕

