រូបថត៖ Quang Dung/VOV5

បន្ទាប់ពីទទួលបានវិញ្ញាបនបត្រ ផ្ទៃដីដែលស្ថិតនៅកម្រិតសុវត្ថិភាព រួមទាំងតំបន់ខាងក្នុងអាកាសយានដ្ឋាន Bien Hoa និងផ្នែកមួយនៅខាងក្រៅអាកាសយានដ្ឋាន ត្រូវបានប្រគល់ដល់អង្គទ័ពការពារដែនអាកាស - ទ័ពអាកាស និងអាជ្ញាធរមូលដ្ឋាន ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបម្រើការងារការពារជាតិ និងសន្តិសុខ។ មកទល់ពេលនេះ គម្រោងបានបោះស្រាយ ជិតពាក់កណ្តាលនៃផ្ទៃដីដែលបំពុលដោយសារធាតុឌីអុកស៊ីតទាំងក្នុង និងក្រៅអាកាសយានដ្ឋាន Bien Hoa។ អញ្ជើញថ្លែងនៅទីនេះ ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា៖ “លទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរក្នុងកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ដោយស្មារតីទុកអតីតកាលនៅមួយអន្លើ និងសម្លឹងឆ្ពោះទៅអនាគត។ ព្រឹត្តិការណ៍ថ្ងៃនេះ កាន់តែមានអត្ថន័យនៅពេលបានប្រព្រឹត្តទៅក្នុងឱកាសដែលវៀតណាមនិងអាមេរិក រំលឹកខួប ៣០ឆ្នាំធ្វើប្រក្រតីភាពទំនាក់ ទំនងការទូត”។

ចែករំលែកការវាយតម្លៃនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Evans Knapper បានអះអាងថា កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាម មិនត្រឹមតែជាកាតព្វកិច្ចមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិកទៀតផង។ “ព្រឹត្តិការណ៍ថ្ងៃនេះមានអត្ថន័យខ្លាំងណាស់ ព្រោះកិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាម គឺជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងភាពជាដៃគូរវាងវៀតណាមនិងសហរដ្ឋអាមេរិក ដែលជួយកសាងទំនុកចិត្ត និងជំរុញការផ្សះផ្សា។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីអាមេរិកក្នុងការបន្តដោះស្រាយផលវិបាក់នៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃទំនាក់ទំនងភាពជាដៃគូរបស់យើងថា យើងបានខិតខំប្រឹងប្រែងយ៉ាងណា នាប៉ុន្មានឆ្នាំកន្លងមក ដើម្បីសម្រេចបានលទ្ធផលដូចសព្វថ្ងៃនេះ”

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតអាមេរិក លោក Marc Evans Knapper និងឧត្តមសេនីយត្រី Nguyen Dinh Hien អគ្គមេបញ្ជាការនៃផ្នែកទ័ពគីមី (ក្រសួងការពារប្រទេស) អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពជាតិសម្រាប់ការដោះស្រាយសារធតុគីមី និងបរិស្ថាន (NACCET) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយ ODA បន្ថែមចំនួន ៣២ លានដុល្លារអាមេរិក ដើម្បីពង្រីកគម្រោងឧបត្ថម្ភ និងកែលម្អគុណភាពជីវភាពរស់នៅរបស់ជនពិការ នៅតាមបណ្តាខេត្តដែលត្រូវបានបាញ់សារធាគីមីពូលពណ៌លឿងទុំ/ឌីអុកស៊ីតយ៉ាងធ្ងន់ធ្ងរ៕