ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី២៧ខែកក្កដាបានឲ្យដឹងថា កិច្ចប្រជុំគ្រោងនឹងប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី២៨ខែកក្កដា នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងទីក្រុងគូឡាឡាំពួ។ គណៈប្រតិភូថៃនឹងដឹកនាំដោយនាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ រួមមានរដ្ឋមន្ត្រីការបរទេស លោក Maris Sangiampongsa អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nattaphon Narkphanit អគ្គលេខាធិការនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក Prommin Lertsuridej និងអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub ។

ការប៉ះទង្គិចគ្នាបានរាលដាលទៅតំបន់ជាច្រើននៅតាមព្រំដែនរវាងថៃ និងកម្ពុជា។ រូបភាព៖ កងកម្លាំងប្រដាប់អាវុធថៃ

ក្នុងពេលនោះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកក្កដា បានបញ្ជាក់ថា នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ពិសេសនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ដើម្បីស្វែងរកលទ្ធភាពទទួលបានសន្តិភាពនៅតំបន់ព្រំដែនជាមួយប្រទេសថៃ។ មេដឹកនាំកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីសម្រេចបានបទឈប់បាញ់ជាបន្ទាន់៕