អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបប្រធានដ៉ូម៉ាជាតិរុស្ស៊ី (សភាជាន់ទាបនៃសភារុស្ស៊ី) លោក Vyacheslav Volodin (រូបថត៖ VOV) |
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលមានបំណងអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី សមស្របនឹងតួនាទីរបស់ប្រទេសទាំងពីរក្នុងគោលនយោបាយការបរទេសរបស់គ្នាទៅវិញទៅ មក និងប្រវត្តិនៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើថា ឌូម៉ាជាតិរុស្ស៊ីរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាមក្នុងកិច្ចសហប្រតិបត្តិការសភា។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Volodin (រូបថត៖ VOV) |
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋ លោកលឿង គឿង ក៏បានទទួលជួបជាមួយប្រធានឌ៉ូម៉ាជាតិ នៃប្រទេសរុស្ស៊ី លោក Vyacheslav Volodin ផងដែរ។ ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យសហព័ន្ធរុស្ស៊ីបន្តគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាក់ទងនឹងសមុទ្រខាងកើត ជាពិសេសលើការដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Volodin (រូបថត៖ VOV) |
ក្នុងពេលជាមួយគ្នានោះ អញ្ជើញជួបសវនាការប្រធានឌូម៉ាជាតិនៃសហព័ន្ធ រុស្ស៊ី លោក Vyacheslav Volodin នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជិញបានស្នើឱ្យឌូម៉ាជាតិ នៃប្រទេសរុស្ស៊ីជួយឧបត្ថម្ភកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១៥ ពាន់លានដុល្លារអាមេរិក។
រីឯខ្លួនវិញ នៅក្នុងកិច្ចប្រជុំនេះ ប្រធានឌូម៉ាជាតិ នៃប្រទេសរុស្ស៊ី លោក Vyacheslav Volodin បានអះអាងថា រុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅអាស៊ីអាគ្នេយ៍។ ប្រធានឌូម៉ាជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា សភារុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងគាំទ្រការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ៕



