![]() |
ពលរដ្ឋទាំងអស់ត្រូវបានដឹកជញ្ជូនការដ្ឋានយោធភូមិភាគទី ៩ នាំទៅតំបន់ដាក់នៅដាច់ដោយឡែកនៅមេបញ្ជាការដ្ឋានយោធាខេត្ត Soc Trang ។ មុខសញ្ញាដែលត្រូវបានបញ្ជូនវិលត្រឡប់មកប្រទេសវិញរួមមានកុមារ មនុស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា និស្សិតដែលគ្មានទីស្នាក់នៅដោយសារការបិទអន្តេវាសិកដ្ឋាន និងអ្នកដែលផុតសុពលភាពទិដ្ឋាការ ប៉ុន្តែត្រូវជាប់គាំងដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ។ ប្អូន Ton Thi Thuy Trang និស្សិតវៀតណាមនៅឥណ្ឌូនេស៊ីបានចែករំលែកថា៖
“ នាងខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលរដ្ឋាភិបាលវៀតណាមបានជួយយើងខ្ញុំអោយវិលត្រឡប់ទៅវៀតណាមវិញ ខណៈពេលដែលស្ថានភាពជំងឺរាតត្បាតនៅប្រទេសឥណ្ឌូនេស៊ីកំពុងតែមានភាពតានតឹងយ៉ាងខ្លាំង។ នាងខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងរដ្ឋាភិបាលឥណ្ឌូនេស៊ីដែលបានរៀបចំជើងហោះហើរនេះ” ៕

