ឧទ្យានភូគព្ភសាស្ត្រសកល Non Nuoc នៃខេត្ត Cao Bang ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ រួមចំណែកផ្សព្វផ្សាយរូបភាពនៃទឹកដីនិងមនុស្សវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ (រូបថត៖VOV) |
ចូលរួមសន្និសីទ GGN តំណាងឧទ្យានភូគព្ភសាស្ត្រសកល Non Nuoc Cao Bang បានចែករំលែកបទពិសោធន៍ក្នុងដំណើរការសាងសង់ និងអភិវឌ្ឍន៍ ព្រមទាំងសិក្សាពីគំរូប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពពីប្រទេសជាច្រើនផងដែរ។
ឧទ្យានភូគព្ភសាស្ត្រសកល Non Nuoc នៃខេត្ត Cao Bang ជាឧទ្យានមួយក្នុងចំណោមឧទ្យានចំនួន ៥ លើពិភពលោក ដែលទទួលបានរង្វាន់"គំរូប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព នៃបណ្តាញឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO"។ (រូបថត៖ VOV) |
ពានរង្វាន់លើកនេះបានបញ្ជាក់ពីឋានៈ និងកិត្យានុភាពនៃឧទ្យានភូគព្ភសាស្ត្រ Non Nuoc ក្នុងបណ្តាញឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការ UNESCO ហើយក៏ជាកម្លាំងចលករសម្រាប់ Cao Bang បន្តលើកកម្ពស់ប្រសិទ្ធភាពនៃគំរូ ដោយផ្សារភ្ជាប់ការអភិរក្សបេតិកភណ្ឌជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕


