គណៈប្រតិភូឡាវមានសេចក្តីសោមនស្សរីករាយនៅពេលដែលអង្គការ UNESCO ទទួលស្គាល់ឧទ្យានជាតិ Hin Nam No។ រូបថត៖ Anh Tuan/VOV |
រហូតមកដល់បច្ចុប្បន្ន វៀតណាមមានបេតិកភណ្ឌពិភពលោកចំនួន៩ ក្នុងនោះ មានបេតិកភណ្ឌពិភពលោកអន្តរខេត្តចំនួន២នោះគឺ ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba (ខេត្ត Quang Ninh និងទីក្រុង Hai Phong) និងតំបន់កេរ្តិ៍ដំណែលនិងរម្មណីយដ្ឋាន Yen Tu - Vinh Nghiem - Con Son Kiep Bac (ខេត្ត Quang Ninh ខេត្ត Bac Ninh និងខេត្ត Hai Phong) រួមជាមួយនឹងបេតិកភណ្ឌឆ្លងព្រំដែនដំបូងនោះគឺឧទ្យានជាតិ Phong Nha - Ke Bang (ខេត្ត Quang Tri ប្រទេសវៀតណាម) និងឧទ្យានជាតិ Hin Nam No (ខេត្ត Kham Muon ប្រទេសឡាវ)។ ការដែលឧទ្យានជាតិ Phong Nha - Ke Bang និងឧទ្យានជាតិ Hin Nam No ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ នឹងក្លាយជាគំរូសម្រាប់ការគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកឆ្លងព្រំដែនដំបូង ដើម្បីវៀតណាមអាចរួមចំណែកបទពិសោធន៍ជាក់ស្តែងក្នុងការគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោក យោងតាមអនុសញ្ញា UNESCO ឆ្នាំ ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក៕

