ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ជួបធ្វើការជាមួយក្រុមហ៊ុន Vissan។(រូបថត៖ VGP) |
ចំណែកឯបណ្ដាមូលដ្ឋានផលិតកម្ម ពាណិជ្ជកម្ម សេវាកម្មសុទ្ធតែ បញ្ជាក់ថា កំពុងខិតខំប្រឹងប្រែងជំនះលើការលំបាក អនុវត្តន៍វិធានការបង្ការទប់ ស្កាត់ជម្ងឺរាតត្បាតប្រកបដោយសុវត្ថិភាព ដើម្បីថែរក្សាប្រតិបត្តិការផលិតកម្ម ធានាប្រភពផ្គត់ផ្គង់។ ក្រុមហ៊ុន Vissan ដែលជាអង្គភាពអាជីវកម្មផ្គត់ផ្គង់ស្បៀង អាហារ ចំណីអាហារកែច្នៃនិងស្រស់ៗ បានឲ្យដឹងថា គិតត្រឹមពេលនេះ ក្រុមហ៊ុន បានរៀបចំប្រតិបត្តិការផលិតកម្មឡើងវិញ តភ្ជាប់មូលដ្ឋាននានាដែលមានលក្ខ ខណ្ឌគ្រប់គ្រាន់ក្នុងការកែច្នៃ វេចខ្ចប់ និងដឹកជញ្ជូន សម្រេចបានផលិតភាពផ្គត់ ផ្គង់ប្រមាណ៨០%។ ប្រហាក់ប្រហែលគ្នានេះដែរ ក្រុមហ៊ុន Tikinow Smart Logistics ដែលជាអង្គភាពអាជីវកម្មក្នុងវិស័យដឹកជញ្ជូននិងភស្តុភារកម្ម កំពុងខិតខំ អនុវត្តន៍ការប្រគល់ទំនិញមិនប៉ះពាល់ផងដែរ៕

