![]() |
សាស្ត្រាចារ្យ Paul Young ជាសហប្រធាននៃកម្មវិធីស្រាវជ្រាវវ៉ាក់សាំង បានមានប្រសាសន៍ថា លទ្ធផលដំបូងនេះគឺជាភស្តុតាងនៃប្រសិទ្ធភាពនៃវ៉ាក់សាំង។
ក្នុងពេលនោះដែរ សាស្រ្តាចារ្យ Kanta Subbarao នៅវិទ្យាស្ថាន Doherty ដែលជាអង្គភាពដំបូងធ្វើការកកើតឡើងវិញនូវវីរុស SARS-CoV-2 ដោយជោគជ័យ ក្នុងមន្ទីរពិសោធន៍នៅក្រៅប្រទេសចិន បានឲ្យដឹងថានេះគឺជាការរកឃើញដ៏សំខាន់ណាស់ដោយសារប្រតិកម្មនៃប្រព័ន្ធភាពស៊ាំជាមួយនឹងវីរុស SARS-Cov-2 នៅលើសត្វ នឹងកើតមានឡើងស្រដៀងនឹងមនុស្ស ដែលជួយឱ្យរាងកាយមានសមត្ថភាពការពារខ្លួនពីការឆ្លងវីរុសទៀតផង៕

