ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ថ្លែងសុន្ទរកថាបើកវេទិការដ្ឋសភាស្តីពីសកម្មភាពឃ្លាំមើល។ រូបថត៖ Le Tuyet/VOV |
វេទិកាបានផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅ និងទស្សនៈថ្មី ស្របតាមសេចក្តីសម្រេចចិត្តមជ្ឈិមស្តីពីការផ្លាស់ប្តូរថ្មីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា; កំណត់កត្តាស្នូលនៃសកម្មភាពឃ្លាំមើលសម្រាប់អាណត្តិក្រោយ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ និងសេចក្តីសម្រេចចិត្តរបស់បក្ស ជាពិសេសសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ។
គណប្រតិភូចូលរួមវេទិកា។ រូបថត៖ Le Tuyet/VOV |
វេទិកានេះក៏នឹងវាយតំលៃយ៉ាងទូលំទូលាយនូវសកម្មភាពឃ្លាំមើលរបស់រដ្ឋសភានាពេលកន្លងទៅ ជាពិសេសការកែលម្អ ការច្នៃប្រឌិត បញ្ហាដែលត្រូវបានដាក់ចេញក្នុងការអនុវត្តសកម្មភាពឃ្លាំមើល អនុសាសន៍ និងដំណោះស្រាយលើកកំពស់ប្រសិទ្ធភាព និងសុពលភាពនៃសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា រួមចំណែកជាមួយរដ្ឋាភិបាលក្នុងបរិបទដែលវៀតណាមទើបបានរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំ រៀបចំអង្គភាពរដ្ឋបាល និងអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត៕


