ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមជ្ឈឹមទីក្រុងហ្វេ ចេញដំណើរទៅជួយគាំទ្របណ្ដាខេត្ត ក្រុងភាគខាងត្បូងបង្ការប្រឆាំងកូវីដ ១៩។ |
ចំណែកឯ អនុសេនីយ៍ឯក Le Thi Loan វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យលេខ១៩៩ ក្រសួងនគរបាល នៅទីក្រុងដាណាំងចែករំលែកថា៖ “ជាវេជ្ជបណ្ឌិតម្នាក់ ខ្ញុំដឹងថា ស្ថានភាពជម្ងឺរាតត្បាតកំពុងស្មុគស្មាញណាស់ ហើយទោះជាយល់ច្បាស់ពីភាពគ្រោះថ្នាក់ក៏ដូចជាការលំបាកលំបិនក៏ដោយ ប៉ុន្តែ រូបនាងខ្ញុំផ្ទាល់នៅតែស្ម័គ្រចិត្តទៅ។ នាងខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹង គ្រប់ករណីលំបាកលំបិនបំផុតទាំងខាងស្មារតីក៏ដូចជាជំនាញផងដែរ”៕

