ទិដ្ឋភាពទូទៅនៃពិធីបំផុសចលនាជួយឧបត្ថម្ភប្រជាជនជំនះលើផលវិបាកនៃព្យុះលេខ ១០។ រូបថត៖ Minh Duc/VTC News |
ថ្លែងមតិក្នុងពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានបញ្ជាក់ថា នានាពេលកន្លងមក វិទ្យុសម្លេងវៀតណាមបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារផ្សព្វផ្សាយ ស្តីពីការបង្ការទឹកជំនន់ និងខ្យល់ព្យុះ; ចុះផ្សាយយ៉ាងពេញលេញនិងទាន់ពេលវេលានូវការណៃនាំរបស់រដ្ឋាភិបាលលើការងារឆ្លើយតបនឹងគ្រោះធម្មជាតិ; ជូនដំណឹងព័ត៍មានយ់ាងឆាប់រហ័សអំពីស្ថានភាពព្យុះ និងទឹកជំនន់ ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់បញ្ជាការដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងជួរមុខក្នុងការឆ្លើយតបនឹងខ្យល់ព្យុះនៅក្នុងមូលដ្ឋាន; ឆ្លុះបញ្ចាំងពីសកម្មភាពផ្សេងៗគ្នា ដើម្បីជម្នះលើផលវិបាកនៃព្យុះ និងទឹកជំនន់ ការឧបត្ថម្ភប្រជាជនឲ្យមានស្ថេរភាពជីវភាពរស់នៅឡើងវិញ ។ អគ្គនាយក លោក Do Tien Sy បានសង្កត់ធ្ងន់ថា៖ “តាមការអំពាវនាវរបស់សមមិត្តអគ្គលេខាបក្ស របស់សមមិត្តនាយករដ្ឋមន្រ្ដី ក៏ដូចជាការប្ដេជ្ញាចិត្តអនុវត្តឲ្យមានល្អនូវភារកិច្ចនយោបាយ ចូលរួមសកម្មភាពនានាដែលថ្នាក់លើបានដាក់ចេញដោយសមត្ថភាព និងលក្ខខណ្ឌមានស្រាប់របស់វិទ្យុសម្លេងវៀតណាម ដែលសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សវិទ្យុសំឡេងវៀតណាម ទើបបានអនុម័តក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា នឹងបន្តដឹកនាំនិងលើកទឹកចិត្តដល់កម្មាភិបាល បក្ខជន អ្នកយកព័ត៌មាន និងអ្នកសារព័ត៌មាន ចុះផ្សាយព័ត៌មានឲ្យបានច្រើននិងល្អបំផុត។ ទន្ទឹមនឹងនោះ អនុវត្តន៍សកម្មភាពជាក់ស្តែង តាមរយៈការរៀបចំពិធីបំផុសចលនាជួយឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់ ដោយស្មារតីស្លឹកឈើល្អការពារស្លឹកឈើរហែក នៅពេលដែលបងប្អូនជនរួមជាតិជួបការលំបាក និងគ្រោះធម្មជាតិ”៕
អគ្គនាយក VOV លោក Do Tien Sy ជួយឧបត្ថម្ភជនរងគ្រោះដោយព្យុះលេខ ១០។ រូបថត៖ Minh Duc/VTC News |
ថ្នាក់ដឹកនាំ កម្មាភិបាល និងបុគ្គលិក នៃវិទ្យុសម្លេងវៀតណាមជួយឧបត្ថម្ភជនរងគ្រោះដោយព្យុះលេខ ១០។ រូបថត៖ Dinh Trung/VOV |



