រដ្ឋមន្ត្រីស្តីទីក្រសួងការ បរទេសវៀតណាមលោក Le Hoai Trung និងរដ្ឋមន្ត្រីក្រសួងការបរទេស ការងារ និងពាណិជ្ជកម្ម ទូវ៉ាលូ លោក Paulson Panapa បានចុះហត្ថលេខាលើសេចក្តីជូន ដំណឹងរួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ទូវ៉ាលូ។ (រូបថត៖ ក្រសួងការបរទេស) |
នារសៀលថ្ងៃទី ២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ នៅទីស្នាក់ការបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក រដ្ឋមន្ត្រីស្តីទីក្រសួងការ បរទេសវៀតណាមលោក Le Hoai Trung និងរដ្ឋមន្ត្រីក្រសួងការបរទេស ការងារ និងពាណិជ្ជកម្ម ទូវ៉ាលូ លោក Paulson Panapa បានចុះហត្ថលេខាលើសេចក្តីជូន ដំណឹងរួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ទូវ៉ាលូ។
ជាមួយនឹងការចុះហត្ថលេខាលើសេចក្តីជូនដំណឹងរួមនេះ វៀតណាមបានក្លាយ ជាប្រទេសមួយក្នុងចំណោមប្រទេសដ៏តិចតួច នៅលើពិភពលោកដែលបានបង្កើត ទំនាក់ទំនងការទូតជាមួយប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ (បច្ចុប្បន្ន មានសមាជិកចំនួន ១៩៣)។ ភាគីទាំងពីរបានអះអាងថា ការចុះហត្ថលេខាលើសេចក្តី ជូនដំណឹងរួមគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចាក់គ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ; ឯកភាពបន្តការផ្លាស់ប្តូរដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការជាក់ ស្ដែងលើវិស័យដែលភាគីទាំងពីរមានសក្តានុពលដូចជា៖ សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ និងការអប់រំ។ ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកា ពហុភាគី ដែលប្រទេសទាំងពីរជាសមាជិកផងដែរ៕
ទូវ៉ាលូ ជាប្រទេសកូនកោះមួយនៅប៉ាស៊ីហ្វិកខាងត្បូង មានរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យសភា តាមនោះព្រះមហាក្សត្រអង់គ្លេសជាប្រមុខរដ្ឋ តំណាងដោយអគ្គទេសាភិបាល; នាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាល។ មុននឹងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ទូវ៉ាលូមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១២៣ ក្នុងនោះមាន ប្រទេសសមាជិកចំនួន ៦ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមាន៖ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ កម្ពុជា និងឥណ្ឌូនេស៊ី។

