ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា​ ត្រិន ថាញ់មិនបានស្នើឱ្យប្រទេសទាំងពីរលើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ បង្កើនការឃ្លាំមើកលើ​ការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ជាពិសេស ត្រូវផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ​មាន​លក្ខណៈ​សហសម័យ ដែលអ៊ីតាលីមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការដូចជា៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។ល។​

រីឯខ្លួន​វិញ ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តជំរុញពាណិជ្ជកម្មទ្វេភាគី ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យរចនាម៉ូដ វប្បធម៌ ទេសចរណ៍ និងអប់រំ។ល។

នា​រសៀលថ្ងៃដដែល នៅទីស្នាក់ការសភាតំណាងរាស្ត្រអ៊ីតាលី លោកប្រធានរដ្ឋសភា​ ត្រិន ថាញ់មិន បានជួបពិភាក្សាជាមួយលោក Lorenzo Fontana ប្រធានសភាតំណាងរាស្ត្រអ៊ីតាលី។

ក្នុងជំនួប​ពិភាក្សា លោកប្រធាន​រដ្ឋសភា​ ត្រិន ថាញ់មិនវាយតម្លៃថា ប្រទេសទាំងពីរនៅមានសក្តានុពល និងឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍ មិនត្រឹមតែនៅក្នុងវិស័យប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការពង្រីកទៅក្នុង​ចំណុចខ្លាំងសំខាន់ៗរបស់អ៊ីតាលី ដូចជា៖ ការរចនា​ម៉ូដ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងថាមពល...។ លោកក៏បានសង្កត់ធ្ងន់ថា ផ្លូវហោះហើរត្រង់ពីទីក្រុងហាណូយ-មីឡាន នឹងរួមចំណែកដល់ការពង្រឹងការផ្លាស់ប្តូររវាង​ប្រជាជន និងប្រជាជន ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៃប្រទេសទាំងពីរ។

លោកប្រធាន​រដ្ឋសភា​ ត្រិន ថាញ់មិន​ ​បានសន្យាថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានដើម្បីជំរុញទំនាក់ទំនងរវាងសភាអ៊ីតាលី និងសហភាព​អន្តរសភាអាស៊ាន (AIPA) និងប្លុកអាស៊ាន​ផងដែរ​។

រីឯខ្លួន​វិញ ប្រធានសភាតំណាង​រាស្ត្រអ៊ីតាលី លោក Lorenzo Fontana បានបញ្ជាក់ថា ប្រទេសអ៊ីតាលីគាំទ្រយ៉ាងសកម្ម និងចលនាឲ្យសភានៃបណ្តា​ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ឲ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA) ក្នុងពេលឆាប់ៗនេះ ហើយក៏ជំរុញឲ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU លើការនាំចេញ​ជលផលរបស់វៀតណាមផងដែរ៕​