ខ្សែផ្លូវនៅខ្ពង់រាបថ្ម Dong Van ខេត្ត Tuyen Quang មានភាពទាក់ទាញជាពិសេសសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី។ រូបថត៖ VOV ៥ |
ភ្ញៀវទេសចរអូស្ត្រាលីកាន់តែច្រើនឡើងកំពុងជ្រើសរើសទៅទស្សនាប្រទេសវៀតណាម ហើយវៀតណាមក៏ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង ១០ សម្រាប់ភ្ញៀវទេសចរអូស្ត្រាលីផងដែរ។
តួរលេខស្ថិតិដែលចេញផ្សាយដោយការិយាល័យស្ថិតិរបស់អូស្ត្រាលីបានបង្ហាញថា ប្រជាជនអូស្ត្រាលីកំពុងប្តូរមកធ្វើដំណើរទេសចរណ៍ក្នុងទ្វីបអាស៊ីជំនួសឱ្យសហរដ្ឋអាមេរិកដូចពីមុន។ យោងតាមការិយាល័យស្ថិតិរបស់អូស្ត្រាលី ក្នុងឆ្នាំកន្លងទៅ ឥណ្ឌូនេស៊ីគឺជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនអូស្ត្រាលីដែលមានអ្នកទេសចរណ៍ជាង ១,៧ លាននាក់។ បន្ទាប់មកគឺនូវែលសេឡង់ដែលមានអ្នកទេសចរណ៍ជាង១,៤លាននាក់។ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានអ្នកទេសចរន៍ជាង ៩១០.០០០នាក់ ហើយសហរដ្ឋអាមេរិកបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៣ មកចំណាត់ថ្នាក់លេខ៤ ដោយទទួលភ្ញៀវទេសចរណ៍ជិត ៧៥ម៉ឺននាក់ ហើយប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៥។ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងបញ្ជីនេះ ដោយមានភ្ញៀវទេសចរណ៍ជាង ៤៩០ ពាន់នាក់៕

