ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ ក្រសួងសុខាភិបាល) |
ផ្លាស់ប្ដូរមតិជាមួយតំណាង WHO លោករដ្ឋមន្រ្តី Nguyen Thanh Long បាន វាយតម្លៃថា ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមនាបច្ចុប្បន្នកំពុងវិវឌ្ឍន៍ យ៉ាងស្មុគស្មាញ ហើយរលកជម្ងឺរាត ត្បាតលើកនេះនឹងនៅតែអូសបន្លាយ។ ដើម្បីឆ្លើយ តបនឹងការផ្ទុះជម្ងឺលើកនេះ វៀតណាមបានអនុវត្តន៍វិធានការដ៏ប្ដូរផ្ដាច់និងខ្លាំងក្លាជាង បើធៀបនឹងការផ្ទុះជម្ងឺលើកមុនៗ រួមមានការរក្សាគម្លាតសង្គមនៅខេត្ត ក្រុងជាច្រើន។ លោករដ្ឋមន្រ្តីក៏បានលើកឡើងការលំបាកមួយចំនួនរបស់ វៀតណាមក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតក៏ដូចជាកំហិតនៃប្រភពផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ១៩ ផងដែរ។
ជាការឆ្លើយតប លោក Kidong Park បានវាយតម្លៃថា ការផ្ទុះជម្ងឺលើកទី៤នេះ បានបង្កឡើងការលំបាកយ៉ាងខ្លាំង ដោយល្បឿនឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃ វីរុសបំប្លែង Delta ប៉ុន្តែវៀតណាមបាន “ដើរចំទិសដៅ” ក្នុងការអនុវត្តវិធានការបង្ការទប់ ស្កាត់ជម្ងឺរាតត្បាត។ តំណាង WHO ជឿជាក់ថា វៀតណាមអាចជំនះលើជម្ងឺរាតត្បាត ដោយមានការចូលរួមនៃប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល។ អង្គការ WHO ប្រចាំវៀតណាម ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយរដ្ឋាភិបាល វៀតណាមនិងក្រសួង សុខាភិបាលក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនេះ។ ជាក់ស្ដែង WHO ត្រៀមខ្លួនជាស្រេចជួយក្រសួងសុខាភិបាលក្នុងការបង្កើនការបណ្ដុះបណ្ដាល ការហ្វឹក ហ្វឺនជំនាញស្រាប់កម្មាភិបាលនិងបុគ្គលិកពេទ្យ; លើកកំពស់សមត្ថភាព សាកល្បង ការវាយតម្លៃ ផ្ដល់អាជ្ញាប័ណ្ណលើវ៉ាក់សាំងដែលបានផលិតក្នុងប្រទេសតាមរយៈប្រព័ន្ធ NRA (ប្រព័ន្ធអភិបាលកិច្ចជាតិអំពីវ៉ាក់សាំង)។ ជាពិសេស លោក Kidong Park បាន វាយតម្លៃខ្ពស់ចំពោះការដែលក្រសួងសុខា ភិបាលបានប្រញាប់ប្រញាល់បង្កើតមជ្ឈមណ្ឌលព្យាបាលនិងសង្គ្រោះបន្ទាន់ (ICU) នៅទីក្រុងហូជីមិញនិងខេត្ត ក្រុងភាគខាង ត្បូងផ្សេងៗដើម្បីព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ ១៩ ធ្ងន់ធ្ងរ៕

